ភាគ10

3.7K 91 0
                                    

    សម្លេងចាបយំឆ្វេចឆ្វាចបន្លឺឡើង ព្រះអាទិត្យក៏បញ្ចេញពន្លឺមកកាត់ព្រឹកព្រលឹមស្រាងៗ ធ្វើអោយអ្នកកម្លោះសន្សឹមបើកភ្នែកមកទាំងមមើរ។

«ហឹមមម»យ៉ុងហ្គីក្រហឹមនៅដើមករនៅពេលពន្លឺចាំងមកដាស់ដំណេកដ៏សុខស្រួលរបស់គេ ហើយគេក៏មិនភ្លេចឱនមកមើលរាងតូចដែរគេងកើយដើមដៃរបស់គេពេញមួយយប់មើលទៅដូចជាលង់ស្រួលណាស់។

     ដោយមិនចង់អោយនាងភ្ញាក់ទើបគេមិនកម្រើកដៃហើយក៏រើខ្លួនបន្តិចដើម្បីទាញនាងអោយខិតមកកន្លែងដែរមិនត្រូវពន្លឺថ្ងៃចាំងចំ។

«អ្ហឹមម»
    ហាយ៉ុនក្រហឹមនៅដើមករនៅពេលមានអារម្មណ៍ដូចជាមានអ្នករំខានដំណេក ហើយក៏អត់បើកភ្នែកមកមិនបាន ទើបប្រទះនិងអ្នកដែរសម្លឹងមកនាងភ្លឹសៗ

«មុខខ្ញុំប្រឡាក់អីមែនទេ?»ហាយ៉ុនសន្សឹមលើកដៃមកស្ទាបមុខព្រោះខ្លាចថាដេកលក់ហ៊ៀរទឹកមាត់មកប្រឡាក់មុខកាលបើគេមើលនាងមិនដាក់ភ្នែកបែបនេះ។

«ប្រឡាក់ ឡើងស្អុយពេញនិងហើយ»យ៉ុងហ្គី
យកដៃខ្ទប់ច្រមុះធ្វើដូចជាស្អុយណាស់អញ្ចឹងទើបនាងស្ទុះស្ទើរបាក់កររត់ចូលបន្ទប់ទឹកដើម្បីឆ្លុះកញ្ចក់មើល។

«ឯណា?មិនឃើញមានអីផង»ហាយ៉ុនផ្អៀងមុខឆ្វេងស្ដាំមុខកញ្ចក់តែក៏មិនឃើញមានទឹកមាត់អីប្រឡាក់ផង ទើបដើរចេញមកវិញតាំងៗទាំងសក់រញ៉េរញៃបែបមនុស្សទើបក្រោកពីដំណេកអីបែបនេះ។

«លោកបោកខ្ញុំ»ហាយ៉ុន ធ្វើមុខក្រម៉ូវនិយាយទៅកាន់អ្នកដែរដេកសើចនៅលើគ្រែព្រោះបោកនាងបានសម្រេចហើយគេក៏ឆ្លើយតបទាំងនៅខ្ទប់ពោះសើចដដែរ។

«ខ្ញុំមិនបានបោក គ្រាន់តែស្អុយតើហ»យ៉ុងហ្គី

«ហើយលោកស្អុយអី?»ហាយ៉ុន

«ស្អុយមាត់ទេដឹង?ហាសហា»យ៉ុងហ្គីសើចឡើងចុកពោះពេលឃើញមុខនាងដូចជាចង់យំ នេះញ៉ោះបន្តិចក៏បែបនិងទៅហើយ បើនៅថែមបន្តិចទៀតនាងនិងបានយំសស្រាក់មិនខាន។

«មាត់ខ្ញុំមិនបានស្អុយ»ហាយ៉ុនដើរទៅឈរក្បែរគ្រែដែរគេគេង ហើយស្រែកតបទាំងខឹង ទាំងខ្មាសខ្លាចថាដែរគេនិយាយជាការពិត ទាំងក្នុងចិត្តចង់តែស្រែកយំអោយខ្លាំងៗទេក៏ព្រោះតែគេម្នាក់គត់។

✨ម្ចាស់ស្នេហ៍💌រដូវកាលទី2Where stories live. Discover now