Part 3

4.2K 102 0
                                    

     ដោយអង្គុយស្ងៀមមិនហ៊ានកម្រើករងចាំគេមូជទឹកយ៉ាងយូរ នាងក៏សម្រេចចិត្តរំកិលខ្លួនតិចៗ ដាក់ជើងចុះសន្សឹមៗព្រោះចង់រត់ទៅយកខោអាវមកស្លៀកត្រឹមត្រូវ តែមិនទាន់បានបោះជំហ៊ានផង អ្នកកម្លោះក៏បើកទ្វារចេញមកវិញជាមួយនិងកន្សែងរុំល្វែងក្រោម ឯល្វែងខាងលើក៏ប្រលែងចោលហាលខ្យល់ធ្វើដូចធម្មតា មុននិងបោះកន្សែងពោះគោរតូចទៅលើពូកបន្លឺអោយអ្នកម្ខាងទៀតមកជូតសក់អោយខ្លួន។

«ជូតសក់អោយខ្ញុំ»យ៉ុងហ្គី

«នៅមើលយូរទៀតទេ?»យ៉ុងហ្គីងាកទៅសម្លឹងចំកែវភ្នែកនាងមុននិងបន្លឺឡើងម្ដងទៀត កាលបើឃើញនាងមិនស្ដីតបហើយថែមទាំងមើលគេជាមួយទឹកមុខមោឃៗ មិនឈប់ ។

«អ៎!!ចា..ចាស» ហាយ៉ុនភ្ញាក់ព្រឺតពេលគេចាប់ចំកែវភ្នែករបស់ខ្លួន ហើយក៏រហ័សងើបពីពូក កាន់កូនកន្សែងមកឈរញីសក់អោយគេទាំងខ្លួនក្រហមងាំងព្រោះតែអៀនខ្មាសផងនិងខ្លាចគេផង នាងរកធ្វើអ្វីមិនត្រូវនោះទេ។

«....»ស្ងាត់* គ្មានអ្នកនិយាយអី តែអ្នកកម្លោះគិតតែសម្លឹងមើលមនុស្សស្រីនៅតាមកញ្ចក់ឥតឈប់  អ្នកណាទៅដឹងថាគេកំពុងគិតអីនោះ?បើមុខស្មើរធេងដូចវាលសមុទ្យដែរគ្មានរលក់បក់បោក។

«អឺ...មុខខ្ញុំប្រឡាក់អីមែនទេ?»ហាយ៉ុនខាំមាត់
សង្កត់ចិត្តសួរទៅកាន់គេ ព្រោះគេនៅសម្លឹងមុខនាងតាមកញ្ចក់ឥតព្រិច ខ្សែរភ្នែកកាចៗ រៀបស្មើរ ឃើញហើយក៏ព្រឺរសម្បុរខ្ញាក។

«មើលមិនបាន?»យ៉ុងហ្គីមិនតបតែបែរជាសួរបកជំនួសដោយចម្លើយ។

«ខ្ញុំគ្រាន់តែសួរ...សក់ស្ងួតហើយខ្ញុំទៅស្លៀកពាក់អោយស្រួលបួលសិន»ហាយ៉ុននិយាយតបទៅគេទាំងភ្នែកងាកទៅមើលអ្វីផ្សេង ព្រោះមិនហ៊ានសម្លឹងចំបុរសម្នាក់នេះទេមុខអោយដូចខ្មោចឆៅ ពេលជូតសក់រួចនាងក៏តបនិងគេរួចក៏បង្វែរខ្លួនបម្រុងនិងដើរទៅរកទូរផ្លាស់ខោអាវទៅហើយ តែគេបែរចាប់ទាញអោយមកអង្គុយលើភ្លៅទៅវិញ មិនចម្លែកទេដែរគេទាញនាងទៅមកដូចជាសំឡីព្រោះនាងល្អិតនេះកម្ពស់មិនបានត្រឹមស្មាររបស់គេផង នៅរាងតូចៗល្អិតបែបក្រមុំទើបនិងពេញវ័យអីបែបនេះ។

✨ម្ចាស់ស្នេហ៍💌រដូវកាលទី2Where stories live. Discover now