ភាគទី31

2.5K 88 0
                                    

មានការបាញ់បោះគ្នាដល់ថ្នាក់បើមិនដឹងឮដល់ អាប៊ែលឌីហ្សាអូ ទេវាពិតជាចម្លែកពេកហើយពិតទេ? គេកាន់កាំភ្លើងចុះមកជាមួយកូនចៅដូចគ្នាក្រោយពីនៅខាងក្រៅត្រូវកូនចៅអ្នកកម្លោះទាំងពីរសម្លាប់អស់ស្ទើរតែគ្មានសល់។ ជុងហ្គុកបានហៅបងប្អូនរបស់គេទាំងអស់អោយមកជុំគ្នានៅទីនេះដូចគ្នា ព្រោះហៅអោយមកបានមើលពីភាពបរាជ័យរបស់វានៅយប់នេះ!!!! មិនដែរស្គាល់ មិនដែរសូម្បីតែឮឈ្មោះតែព្រោះវាហ៊ានលូកដៃប៉ះបងរបស់គេទើបកម្មដែរវាត្រូវទទួលគឺបែបនេះ!!

«ដើរចេញមកទាំងឈុតដេកយប់បែបនេះជា
ចាហ្វាយរបស់ពួកអាម្សៀតនេះពិតទេ?»ជីមីនឈរជ្រែងហោប៉ៅ ដៃម្ខាងកាន់កាំភ្លើងព្រោះរងចាំវាអោយចេញមកយូរគួរសមដែរហើយតែវាមិនព្រមស្លាប់ចេញ ទាល់តែសោះ។

«ពួកឯង?????»ឌីហ្សាអូបើកភ្នែកឡើងក្រឡោត ពេលអ្នកដែរអុកឡុកគេជាប្អូនរបស់សត្រូវដែរគេបានសម្លាប់ នេះកំពុងដេកយល់សប្ដិល្អផងព្រោះផែនការគេកំពុងដំណើរទៅយ៉ាងរលូន នេះប្រហែលវាគិតថាកូនចៅដែរវាបញ្ជូនទៅអោយចាត់ការកន្លែងរបស់យ៉ុងហ្គីបានសម្រេចហើយឬ????

«ទៅភ្ញាក់ផ្អើលធ្វើអី?ធ្វើហើយឯងក៏ត្រូវជួបយើងស្រាប់»ជុងហ្គុក

«ឯងនិយាយពីស្អី?»ឌីហ្សាអូជ្រើសធ្វើជាមិនដឹងប្រសើរជាងដូចកូនចៅរបស់គេដែរកំពុងដេកស្លាប់នៅក្បែរនេះ ។

«ឯងជាឃាតករលួចបាញ់សម្លាប់បងរបស់យើងចាំបាច់អីអោយបកស្រាយដែរមែនទេ???»ជីមីនបន្លឺឡើងទាំងសម្លេងស្មើរ ទឹកមុខរបស់គេមុតមាំព្រោះទ្រាំនិងអាចង្រៃនេះមកយូរហើយ។

«ហឹសស ឯងមកសម្លាប់យើងក៏ហួសពេលទៅហើយដែរ»ឌីហ្សាអូ ញញឹមចុងមាត់នឹកអស់
សំណើចដែរគិតថាអ្នកនៅខាងមុខជាមនុស្សល្ងង់ព្រោះគេកំពុងគិតដល់ផែនការដែរបញ្ជាកូនចៅរបស់គេអោយទៅកម្ទិចកន្លែងរកស៊ីរបស់យ៉ុងហ្គីបានសម្រេច នេះមករកគេក៏គេមិនខ្លាចស្លាប់ដែរ កាលបើបានសងសឹកអ្នកកម្លោះយ៉ាងពេញចិត្តទៅហើយនោះ។

«មិនហួសពេលទេ ឬឯងកំពុងគិតថាគ្រប់យ៉ាងដែរឯងធ្វើសុទ្ធតែបានសម្រេច????»ជុងហ្គុក

✨ម្ចាស់ស្នេហ៍💌រដូវកាលទី2Where stories live. Discover now