ភាគទី29

2.9K 88 0
                                        

ហេតុអីទើបនិយាយថាវាជាអារម្មណ៍???

ព្រោះរាល់ពេលកើតរឿងម្នាក់ក្នុងចំណោមពួកគេនិងមានអារម្មណ៍មិនស្រួល ឬអាចនិយាយបានថាវាជាបេះដូងដែរព្រះបង្កើតពួកគេឡើងមករួមគ្នា ។ មានគ្រោះថ្នាក់ អារម្មណ៍ក៏ប្រាប់ថាមានគ្រោះថ្នាក់ ទោះលើកនេះមិនដឹងថាយ៉ុងហ្គីយករួចខ្លួនតាមរបៀបណាពិតមែន តែគេជឿជាក់ថាអ្នកកម្លោះនិងមិនអីនោះទេ។

«យប់ហើយទៅសម្រាកទៅ ស្អែកចាំចាត់ការ
បន្តរ»ហូស៊ុក

«តែយើងថាបង្ហើយនៅយប់នេះល្អដែរទេ?»ណាមជុន បន្លឺឡើងធ្វើអោយបងប្អូនរបស់គេរហ័សងាកទៅមើលមុខព្រោងព្រៀត នេះចង់មិនដេកឬយ៉ាងមិច?មិចក៏ទាន់ហន់ដល់ថ្នាក់នេះ????

«បងមិនចង់ដេកទេ?»ជីមីន

«តែអូនថាធ្វើតាមបងថ្លៃក៏ល្អ»គ្រីសស៊ី

«ឃើញទេប្រពន្ធឯងនៅយល់ស្រប»ណាមជុន

«ហេតុផល?»ជីន

«គ្មានហេតុផលទេ ខ្ញុំគ្រាន់តែចង់បង្ហើយអោយចប់ៗ»ណាមជុន

«តែបងមិនដែរធ្វើអ្វីដោយគ្មានហេតុផលនោះទេ»ជុងហ្គុក បន្លឺឡើងព្រោះគេស្គាល់បងប្អូនរបស់គេដល់ឆ្អឹង មានរឿងអ្វីដែរលាក់ពួកគេបានទៅ???

«រយៈពេលមិនដល់10ម៉ោងផង វាអាចនៅបញ្ចេញសកម្មភាពបានពីរដង ទាំងដែរមានយើងនៅឈរកាន់កាប់ដោយផ្ទាល់ ដូចជាវាយប្រហារនិងលួចឯកសារពីក្រុមហ៊ុនជាដើម ចុះទម្រាំពេលដែរគ្មានអ្នកណានៅ?ដែរឮពាក្យថា ទីទុយវាចេញរកស៊ីតែយប់ដែរទេ?»ណាមជុន

«ខ្ញុំដឹងហើយ»ថេយ៉ុង

«អញ្ចឹងក៏ចាប់ផ្ដើមទៅ»ណាមជុន

«តែអូន!!គ្រីសស៊ី បងថាអូនគួរនៅជាមួយហាយ៉ុនបានជាគ្នាក៏ល្អ បងមិនចង់អោយអូនចេញទៅទេ វាគ្រោះថ្នាក់»ជីមីន

«តែ..!»

«យើង6នាក់អាចចាត់ការបាន ចាត់ទុកថាអូននៅការពារភូមិគ្រិះនេះទៅចុះ»ជីមីននិយាយកាត់មិនចង់អោយនាងនៅតែស្ករច្រើន ព្រោះគេនៅថ្នមប្រពន្ធគេនៅឡើយ គេមិនអោយប្រពន្ធគេទៅរកគ្រោះថ្នាក់ជាមួយដាច់ខាត!!!!!

✨ម្ចាស់ស្នេហ៍💌រដូវកាលទី2Where stories live. Discover now