[5ខែ កន្លងផុតទៅ]
អាកាសធាតុចាប់ផ្ដើមចុះត្រជាក់ ព្រោះសិសិររដូវបានឈានចូលមកដល់ហើយ ។ព្រិលចាប់ផ្ដើមធ្លាក់ចុះមកជាមួយទឹកសន្សើម ដែរធ្វើអោយដំបូលផ្ទះនិងបរិវេណមួយចំនួនធំគ្របដណ្ដប់ទៅដោយពណ៍សរ នៅតាមដងផ្លូវ ភោជនីយដ្ឋាន និងហាងលក់វត្ថុអនុស្សាវរីយ៍ជាច្រើនបានតែងលម្អរយ៉ាងប្រណិត ព្រោះថ្ងៃស្អែកជាថ្ងៃដែរគ្រប់គ្នាទន្ទឹងរងចាំអោយ
មកដល់។«រងារខ្លាំងទេ?» យ៉ុងហ្គីសួរទៅភរិយាដែរនៅសង្ងំគេងក្នុងរង្វង់ដៃរបស់ខ្លួន ពេលនេះពោះរបស់នាងធំខ្លាំងណាស់ គេសើចសប្បាយចិត្តនិងទន្ទឹងរងចាំថ្ងៃដែរបានឃើញមុខកូនស្រីសំណព្វរបស់ខ្លួនរាល់ថ្ងៃ ព្រោះធាក់ពោះអ្នកម៉ាក់មិនដែរអោយបានគេងនោះទេ។
«អត់ទេ កក់ក្ដៅណាស់»ហាយ៉ុនត្រសុលចូលទៅកាន់តែក្បែរដើមទ្រូងរបស់គេ ព្រោះដៃម្ខាងគេនៅនាងកើយ ឯដៃម្ខាងទៀតក៏កំពុងអង្អែលពោះរបស់នាងលេងទៅមកថ្នមៗ។
«ថ្ងៃស្អែកជាថ្ងៃគ្រីស្ដម៉ាស បើសិនអូនមិនពិបាក
ដើរទេបងនិងនាំអូនទៅហាងទិញវត្ថុអនុស្សាវរីយ៍ជាមិនខាន»យ៉ុនហ្គី«អូនក៏ចង់ចេញទៅមើលគេឯង តែជិតដល់ថ្ងៃសម្រាលពេលណាក៏មិនដឹងមិនហ៊ានប្រថុយទេ»ហាយ៉ុនតបទៅគេទាំងញញឹម ព្រោះស្នាមញញឹមរបស់នាងគឺមានមិនដែររលប់ទេ តាំងពីនាងនិងគេត្រូវរូវគ្នាកាលពីលើកមុនមក។
«ដាក់ឈ្មោះអោយកូនពេលនេះល្អទេ?»យ៉ុនហ្គីឱនមកមើលមុខរបស់ភរិយា ទាំងរំភើបពេលនឹកឃើញដល់ពេលដាក់ឈ្មោះកូន នេះមិនប៉ុន្មានថ្ងៃទៀតគេបានឃើញមុខកូនរបស់គេពិតប្រាកដហើយ។
«បងចង់ដាក់ឈ្មោះអីក៏ដាក់ចុះ អូនសម្រេចតាមបង»ហាយ៉ុន
«មីន លីយ៉ុនហ្វីដា ពិរោះដែរទេ? ព្រោះនៅកណ្ដាលឈ្មោះរបស់កូនមានឈ្មោះរបស់ពួកយើង»យ៉ុនហ្គី
«ហឹមម ពិរោះខ្លាំងណាស់»ហាយ៉ុនងក់ក្បាលយល់ស្របទាំងស្នាមញញឹម ព្រោះឈ្មោះនេះពិរោះពិតមែនណា ។
«ធ្លាក់ព្រិលថ្ងៃនេះស្អាតណាស់» យ៉ុងហ្គីសម្លឹងមើលទៅក្រៅបង្អួចដែរមានតំណក់ព្រិលធ្លាក់ចុះមកឥតដាច់ វាល្អនិងស្អាតជាងឆ្នាំណាៗទាំងអស់ ព្រោះឆ្នាំនេះគេគេងមើលជាមួយមនុស្សដែរគេស្រឡាញ់ ប្រពន្ធហើយនិងកូន។ ទោះមេឃធ្លាក់ដល់ដកសូន្យអង្សារ រងារប៉ុណ្ណាក៏ក្នុងបន្ទប់នេះមានតែភាពកក់ក្ដៅដែរគូរស្នេហ៍មួយគូរនេះមានអោយគ្នាទៅវិញទៅមក។ ហាយ៉ុននិងយ៉ុនហ្គីបានចុះអេតាស៊ីវិលតាំងពីនាងពពោះបានមួយខែមកម្ល៉េះ គ្រប់គ្នាដឹងឮនិងសុទ្ធតែច្រណែន ដែរគេជ្រើសរើសនារីម្នាក់នេះ ។ទាំងថ្នាក់ថ្នមនិងមើលថែ គេឯងឃើញពេលណាក៏អត់គិតមិនបានថាមួយជីវិតនេះយើងមានវាសនាបានដូចជានាងឬអត់?
YOU ARE READING
✨ម្ចាស់ស្នេហ៍💌រដូវកាលទី2
Fanficនាងត្រឹមជានារីម្នាក់ដែរគេគ្រាន់តែទិញទុកយកមកកំដរអារម្មណ៍ ។ ព្រលឹមបាត់ ព្រលប់ចូលជាទម្លាប់របស់គេ ដេកជាមួយស្រីរាប់មិនអស់ក៏ជាទម្លាប់គេដូចគ្នា រហូតដល់គេភ្លេចគិតទៅថា «នារីនៅក្បែរខ្លួនបង្កើយកំពុងខូចចិត្ត»។