Part7

3.6K 99 0
                                    

       ព្រឹកព្រលឹមថ្ងៃថ្មីរះឡើងបញ្ចេញពន្លឺចញ្ចេច
ចញ្ចាចពេញផ្ទៃធរណី មនុស្សម្នាស្រវ៉េស្រវ៉ាតុបតែងខ្លួនដើម្បីចេញទៅធ្វើការ រកស៊ីលក់ដូរចិញ្ចឹមជីវិតតាមទម្លាប់ ក្រឡេកមកមើលបន្ទប់មួយក្នុងវីឡាមួយខ្នងដែរស្ថិតក្នុងទីធ្លាធំទូលាយជាមួយការតុបតែងយ៉ាងល្អប្រណិតឯនេះវិញ ....

     រាងកាយអាក្រាតរបស់កម្លោះក្រមុំទាំងពីរនៅលើគ្រែking sizeកំពុងគេងឱបគ្នាយ៉ាងស្អិតរមួតស្ទើរក្លាយជារាងកាយតែមួយទៅហើយ ព្រឹកនេះមិនដូចរាល់ដងដែរនាងតូចត្រូវក្រោកមកបាត់វត្តមានរបស់គេនោះទេ ត្របកភ្នែកសរស្ដើងចាប់បើកឡើងតិចៗនៅពេលពន្លឺព្រះអាទិត្យចាំងចូលមកប៉ះផ្ទៃមុខរបស់ខ្លួន ស្នាមញញឹមនៅមាត់ក៏ញោចឡើងដោយស្វ័យប្រវត្តិមុននិងញុលខ្លួនចូលទៅរកដើមទ្រូងក្រាស់អោយកាន់តែស្និតស្នាលជាងមុន បេះដូងនាងលោត
ញាប់កន្ត្រាក់ខុសពីធម្មតា អារម្មណ៍មានក្ដីសុខនិងរំភើបក៏ហោះបុកចូលមកក្នុងខ្លួននាងភ្លាមៗ ព្រោះទាំងបេះដូងនិងរាងកាយរបស់នាងប្រគល់ជូនអោយគេអស់បាត់ទៅហើយ ថានាងចិត្តទន់ក៏បាន តែទង្វើនិងការថ្នាក់ថ្នមរបស់គេរយៈពេលខ្លីនេះធ្វើអោយមានអារម្មណ៍កក់ក្ដៅចម្លែក កាលបើពីមុននាងមិនដែរទទួលបានភាពកក់ក្ដៅបែបនេះម្ដងណាឡើយ។

«អ្ហឹម???»ហាយ៉ុនក្រហឹមនៅដើមករទាំងឆ្ងល់កាលបើសុខៗ គេក៏លូកដៃមកទាញចង្កេះនាងអោយផ្អឹបនិងល្វែងក្រោមរបស់គេកាន់តែស្និតស្នាល នេះចង់បិទកាវអោយជាប់គ្នាតែម្ដងឬយ៉ាងមិច?

«ហួសម៉ោងលោកទៅធ្វើការហើយ»ហាយ៉ុនស្ទុះក្រោកពីរង្វង់ដៃគេយ៉ាងលឿន ឆ្លន់ឆ្លោដូចមាន់រកពងពេលងាកទៅមើលនាឡិកាក៏ឃើញថានេះម៉ោង8ព្រឹកទៅហើយ ទាំងដែរអ្នកត្រូវធ្វើការកំពុងដេកកើយខ្នើយមើលនាងទាំងឆ្ងល់

«ហើយឆ្លេឆ្លារកអី?»យ៉ុងហ្គី

«ក៏ហួសម៉ោងលោកទៅធ្វើការនិងហើយ លោកនៅគេងធ្វើអីទៀត?»ហាយ៉ុន

«ខ្ញុំមិនមែនបុគ្គលិកអនាម័យដែរត្រូវខ្លាចចាហ្វា
យកាត់ប្រាក់ខែនោះទេ »យ៉ុងហ្គីថាហើយភ្លាម នាងក៏នៅស្ងៀម ព្រោះតែគេនិយាយត្រូវហើយ គេជានាយកក្រុមហ៊ុនចង់ទៅឬអត់ ឬទៅម៉ោងប៉ុន្មានក៏បានគ្មានបញ្ហា នាងទៅភ័យស្លន់ស្លោររកស្អី??

✨ម្ចាស់ស្នេហ៍💌រដូវកាលទី2Where stories live. Discover now