ភាគទី11

3.5K 95 0
                                    

     ក្រោយពីធ្វើដំណើរត្រឡប់មកពីក្រុមហ៊ុនរបស់អ្នកកម្លោះរួចទីបំផុតហាយ៉ុនក៏បានមកដល់ផ្ទះដោយមានវេន ជាតៃកុងឡានដែរបើកជូនមកដោយផ្ទាល់។

«លោកទៅរៀបឯកសារចុះ ចាំខ្ញុំទៅរៀបខោអាវអោយគេក៏បាន»ហាយ៉ុនបែរខ្លួនមកនិយាយជាមួយវេន ព្រោះមិនចង់អោយគេខាតពេលយូរ ណាមួយនាងក៏ចង់អោយយ៉ុងហ្គីស្លៀកសម្លៀកបំពាក់ដែរនាងរៀបអោយដូចគ្នា។

«បាទ!!អញ្ចឹង10នាទីទៀតខ្ញុំនិងមកយក»វេនឱនលានាងតូចបន្តិចមុននិងឆ្ពោះដំណើរទៅរកផ្ទះធំ ដោយរឹកពារព្រញ៉ាប់ប្រញ៉ាប់ ហើយហ៉ាយ៉ុនក៏រហ័សរត់ឡើងទៅលើបន្ទប់ដើម្បីរៀបខោអាវដាក់ក្នុងវ៉ាលីអោយគេដូចគ្នា។

តុក តុក តុក

«អ្នកនាងយ៉ុននេះជាទូរស័ព្ទដៃដែរអ្នកប្រុសប្រាប់អោយយកមកអោយ»លីលីដើរចូលមកខាងក្នុងដោយហុចប្រអប់ទូរស័ព្ទថ្មីសេរីទំនើបមួយមកអោយរាងតូច។

«ចាស អរគុណ»ហាយ៉ុន ទទួលយកមកទុកដោយបន្តររៀបខោអាវអោយអ្នកកម្លោះ មិនប៉ុន្មាននាទីវ៉ាលីក៏ត្រូវរូតបិទជិតវិញដោយដៃរបស់នាងព្រោះប្រញ៉ាប់ផង ហើយនាងក៏លើកវ៉ាលីទម្លាក់កង់មកលើឥដ្ឋមុននិងរុញចុះទៅជាន់ខាងក្រោមដោយមានវេន នៅឈរចាំរួចជាស្រេច។

«នេះខ្ញុំរៀបគ្រប់យ៉ាងដាក់នៅក្នុងនិងអស់ហើយ»ហាយ៉ុន

«បាទ អញ្ចឹងខ្ញុំទៅសិនហើយ»វេន ទទួលវ៉ាលីពីដៃរបស់នាងរួចក៏យកទៅដាក់នៅក្នុងគូទឡាន ហើយបើកចេញទៅបាត់ក្រោមក្រសែភ្នែករបស់អ្នកដែរកាន់យកមកអម្បិញមិញនេះឯង។

«មេឃបង្អួរចង់ភ្លៀងហើយ អ្នកនាងឆាប់ចូលទៅខាងក្នុងទៅ»លីលី

«អ៎..ចាស៎»ហាយ៉ុនតបហើយក៏ដើរចូលទៅខាងក្នុងវិញដោយហួសទៅបន្ទប់គេងតែម្ដង តែមិនមែនបានចូលបន្ទប់របស់នាងនោះទេ គឺនាងបើកទ្វារសម្ដៅចូលទៅក្នុងបន្ទប់គេងរបស់គេ។

«មួយអាទិត្យយូរខ្លាំងណាស់»ហាយ៉ុនទម្លាក់ខ្លួនគេងផ្កាប់មុខនៅលើពូក ទាំងនិយាយម្នាក់ឯងតិចៗ។ព្រោះគ្រាន់តែដឹងថាគេចេញដំណើរនៅយប់នេះដោយមិនមកផ្ទះសិន នាងក៏ហេងហាងបាត់ទៅហើយ និយាយរួមទៅគឺដូចជាកូនក្មេងដែរបាត់ម្ដាយមួយថ្ងៃមិនបានអីបែបនេះ។

✨ម្ចាស់ស្នេហ៍💌រដូវកាលទី2Where stories live. Discover now