Part4

3.7K 100 0
                                    

ក្រោយពីឈរនិយាយគ្នាជាមួយលីលីរួច ហាយ៉ុនក៏ត្រឡប់មកញ៉ំាអាហារថ្ងៃត្រង់វិញដែរមានអ្នកបម្រើនៅរៀបចំអោយ ពេលនាងញ៉ំាហើយក៏ឡើងទៅលើបន្ទប់សម្រាកវិញ ព្រោះល្វើយនិងអស់កម្លាំងគួរសម គេងហើយអាចនិងធ្វើអោយនាងធូរស្រាលបានខ្លះ។

++++

[ម៉ោង6ល្ងាច]

ព្រះអាទិត្យអស្ដង្គតបាត់ទៅហើយ ឯហាយ៉ុនក៏ទើបនិងភ្ញាក់ពីដំណេកមកដូចគ្នា។គ្រាន់តែក្រឡេកឃើញម៉ោងភ្លាមនាងក៏ស្ទុះចុះទៅខាងក្រោម ដើម្បីជួយអ្វីដល់គេឯងខ្លះ ព្រោះនាងមិចនិងអាចនៅក្នុងបន្ទប់ពេញមួយថ្ងៃបានទៅ។

«លីលីមានអ្វីអោយខ្ញុំជួយដែរទេ?»ហាយ៉ុនបន្លីឡើងម្ដងទៀតនៅឯចង្ក្រានបាយតែម្ហូបក៏ឆ្អិននិងរៀបដាក់តុរួចបាត់ទៅហើយ។

«អ្នកនាងឆាប់មកញ៉ំាមក ម្ហូបត្រជាក់អស់ឥឡូវហើយ»លីលី

«អ៎!! ចាស»ហាយ៉ុនងក់ក្បាលហើយក៏ដើរទៅអង្គុយលើកៅអី នាងងាកឆ្វេងស្ដាំដូចរកអ្នកណាម្នាក់ តែក៏មិនសួរនាំ ព្រោះគ្រាន់តែឆ្ងល់ថាគេធ្វើការតាំងពីព្រឹកដល់ព្រលប់ឬ?

នាងអង្គុយញ៉ំាអាហារពេលល្ងាចសុខៗ សម្លេងរបស់ក្មេងតូចៗក៏បន្លឺឡើងក្រោយខ្នងហើយគេក៏រត់មករកលីលីដែរកំពុងរៀបផ្ទះបាយក្បែរនេះឯង។

«បងលីលី ប៉ាអ៊ំមានទិញសូកូឡាទុកអោយជីហ៊ុនឬអត់?»ជីហ៊ុននិយាយឡើងទាំងស្ដាប់មិនសូវជាច្បាស់ប៉ុន្មាននោះទេព្រោះទើបរៀននិយាយ តែសម្ដីអោយចច្រេច។

«មានតែមិនអោយញ៉ំាទេ នេះបើម៉ាក់ដឹងថាអ្នកប្រុសជីហ៊ុនលួចមកដល់ទីនេះនិងត្រូវមិនខានឡើយ»លីលី

«អត់ទេម៉ាក់ៗកំពុងមូជទឹក គាត់មិនដឹងទេ។បងលីលីយកអោយខ្ញំញ៉ំាបន្តិចមណា..ណា!»ជីហ៊ុនយកដៃតូចៗរបស់គេទៅអង្រួនជើងរបស់លីលី ធ្វើទឹកមុខគួរអោយអាណិត តែអាស្ដាយនេះប្រើបានតែជាមួយពូ អ៊ំ និងប៉ារបស់គេតែប៉ុណ្ណោះ ប្រើជាមួយលីលីនិងម៉ាក់របស់គេមិនបានទេ។ អ្នកណាមិនដឹងថាជីហ៊ុនមានចារិកកាត់ទៅរកជីមីនបេះដាក់ ទាំងខូច រប៉ិលរប៉ូច នៅមិនស្ងៀម ពូកែលាក់លៀមពេលចង់បានអីក៏ត្រូវតែបាននិង។

✨ម្ចាស់ស្នេហ៍💌រដូវកាលទី2Where stories live. Discover now