រឿង បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់
[ ភាគទី 33 ]
• Jin's House
គ្រប់គ្នាអង្គុយសម្លឹងមុខគ្នាទាំងទឹកមុខស្មុគស្មាញ បន្ទាប់ពី Jungkook បង្ហាញក្រដាសឲ្យមេីលទាំងអស់គ្នា
« ហេតុអីពួកយេីងមិនធ្លាប់បានដឹងពីរឿងនេះ? » Jin ដកដង្ហេីមធំមួយខ្សាកហេីយនិយាយ
« លោកប៉ា អ្នកមីង គ្រប់គ្នាដឹងរឿងនេះតែលាក់បាំងពីពួកយេីង .. តែហេតុអ្វីចាំបាច់លាក់បាំងទាំងដែលយេីងគួរតែដឹង » Jungkook
« ក្នុងសំបុត្រនោះសរសេរថាលោក Kang ជាចៅរបស់លោកតាទួត Juwon ហេីយជាក្មួយប្រុសលោកតារបស់ពួកយេីង ហេតុអីក៏មានរឿងបែបនេះកេីតឡេីងហេីយលោកប៉ា អ្នកម៉ាក់ មិននិយាយ » Jungkook និយាយទាំងឆ្ងល់ គេមិនយល់ពិតមែនលាក់ធ្វេីអីបេីជាសាច់ញាតិឯងសោះ ឥឡូវក៏ស្ទេីរតែក្លាយជាសត្រូវនឹងគ្នាទៀត
« ពួកយេីងត្រូវតែសួរម៉ាក់របស់ J-hope ឬម៉ាក់ Jungkook ក៏បានគាត់ជាកូមបង្កេីតលោកតាច្បាស់ជាដឹងរឿងនេះមិនខាន » Jin និយាយ
« ត្រូវហេីយ បេីអញ្ចឹងខ្ញុំថាបំបែកគ្នាប៉ុណ្ណឹងសិនចុះ ចាំមានអីជួបគ្នាម្ដងទៀត » Jungkook
« ok តោះ បងក៏មានការនៅក្រុមហ៊ុនត្រូវមេីលដែរ » J-hope
គ្រប់គ្នាបំបែកគ្នាទៅកន្លែងរៀងៗខ្លួន Jungkook ត្រឡប់ទៅក្រុមហ៊ុនរបស់ខ្លួន ... Jungkook បេីកទ្វារចូល office ក៏ឃេីញប្រពន្ធអង្គុយចាំទៅនោះស្រេច
« បងមកពីណា Jungkook »
« បងមកពីជួបជាមួយបង Jin » Jungkook ដេីរអង្គុយក្បែប្រពន្ធ
« អូនសួរ Mike គេប្រាប់ថាបងមានការតាំងពីព្រឹក មិននៅក្រុមហ៊ុន បងទៅណាជាមួយបង Jin ហេតុអីយូរយ៉ាងនេះ » Yumin សួរទាំងមុខស្មេី នាងមានអារម្មណ៍ថាអន់ចិត្តពេលប្ដីទៅណាមកណាមិនប្រាប់ដំណឹងបែបនេះ
« បងសុំទោសណាដែលមិនប្រាប់អូន មកពីបងខ្លាចអូនបារម្ភ ឥឡូវអូនកំពុងតែមានផ្ទៃពោះផងបងមិនចង់ឲ្យអូនគិតច្រេីន .. គឺបងទៅ Busan ផ្ទះចាស់លោកតារបស់បងនៅទីនោះ បងទោជាមួយ Hoseok hyung យកបានរបស់ហេីយត្រឡប់មកវិញក៏រសៀល ត្រូវទៅផ្ទះ Jin hyung ពិភាក្សាគ្នាទៀត ទេីបតែត្រឡប់មកវិញនេះឯង » Jungkook បកស្រាយគ្រប់យ៉ាងប្រាប់នាង
YOU ARE READING
បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់ (END)
Romanceប្រភេទប្រលោមលោក សេហ្នារវាង មនុស្សប្រុសនិងស្រី ដែលមុនដំបូងហាក់មិនយល់ពីគ្នា តែបន្ទាប់មកក៏ស្រឡាញ់គ្នាខ្លាំងទោះមានឧបសគ្គក៏ដោយ រឿងនេះមិនសូវកំសត់អីនោះទេ ព្រោះតួអង្គគ្មានការក្បត់គ្នានោះទេ មានតែអ្នកមកជ្រាជ្រែក តែមិនដែលបានសម្រេចព្រោះពួកគេស្រឡាញ់គ្នាខ្លាំង ...