Part 20

849 29 0
                                    

រឿង បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់

[ ភាគទី 20 ]

    • Next day Scene • Sunday :6 AM

    ពេលព្រឹកព្រលឹមព្រះអាទិត្យរះពីទិសខាងកេីតកំពុងបញ្ចេញរស្មីមកលេីផែនដី ហេីយពន្លឺក៏បានចាំងចូលទៅក្នុងបង្អួចប៉ះចំផ្ទៃមុខរបស់ប្ដីប្រពន្ធមួយគូរ ដែលគេងឱបគ្នា ... Jungkook កម្រេីកត្របកភ្នែកតិចៗ ហេីយបេីកភ្នែកសម្លឹងមេីលរាងតូចដែលគេងកេីយដៃរបស់ខ្លួនពេញមួយយប់ ... Jungkook ញោចស្នាមញញឹមចេញមកក្រៅពេលឃេីញផ្ទៃមុខរបស់រាងតូចកំពុងគេងបែបនេះ ពិតជាគួរឲ្យខ្នាញ់ណាស់ ... ម្រាមដៃមាំលេីកឡេីងវាសសក់ដែលបិតបាំងផ្ទៃមុខរបស់រាងតូច ... រាងក្រាស់ទៅថេីបថ្ពាល់រាងតូចថេីរៗទេីបដកមាត់ចេញហេីយដាក់ឲ្យនាងគេងបន្តលេីខ្នេីយព្រោះយប់មិញទម្រាំបានគេងគឺម៉ោងជិត 2 ទាបភ្លឺឯណោះ ... Jk ដេីរចូលទៅក្នុងបន្ទប់ទឹកលុបលាងមុខ រួចទេីបចុះទៅខាងក្រោមដេីម្បីចម្អិនអាហារពេលព្រឹក ... មួយសន្ទុះក្រោយមក Yumin ក៏បេីកភ្នែកឡេីងសម្លឹងមេីលជុំវិញខ្លួនក៏មិនឃេីញប្ដី នាងដឹងថាគេប្រាកដជាទៅចម្អិនអាហារទេីប ... នាងក្រោកអង្គុយហេីយរៀបចំគ្រែគេងឲ្យស្អាតបាតទេីបទៅងូតទឹកប្តូរខោអាវព្រោះនៅលេីខ្លួននាងពេលនេះមានតែអាវរបស់រាងក្រាស់ដែលធំ ហេីយវែងសម្រាប់បិតបាំងរាងកាយប៉ុណ្ណោះ ... បន្ទាប់ពីងូតទឹកប្ដូរសម្លៀកបំពាក់រួច Yumin ចុះទៅខាងក្រោកឃេីញប្ដីនិង Yim ជាអ្នកបម្រេីជួយរៀបចំអាហារដាក់លេីតុ

    « អ្នកនាងតូចចុះមកល្មម » Yim ប្រាប់ទៅ Jungkook ហេីយនាងក៏ដេីរចេញទៅធ្វេីការផ្សេងព្រោះខ្លាចចៅហ្វាយមានអារម្មណ៍ថាទេីសទាល់

    " Yumin !! អូនក្រោកហេីយហេស៎ ? មោះមកញ៊ាំអាហារពេលព្រឹក " Jk ហៅរាងតូចដែលដេីរសំដៅមកតុអាហារ

    « បងជាអ្នកធ្វេីមែនទេ Jungkook? » រាងតូចអង្គុយចុះសម្លឹហមេីលអាហារ

    " បាទ មែនហេីយ ! ឆាប់ញ៊ាំទៅប្រយ័ត្នត្រជាក់អស់ " Jk ទាញកៅអីអង្គុយទល់មុខរាងតូច

    « បងក៏ដូចគ្នាឆាប់ញ៊ាំទៅ ណេះ » Yumin ចាប់ម្ហូបដាក់ចានរៀងក្រាស់ ឥឡូវគេអាចញ៊ាំអាហារពេលព្រឹកបានខ្លះព្រោះតែ Yumin គម្រាមមិនឲ្យគេខកខានអាហារពេលព្រឹកនោះទេ

បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់   (END)Where stories live. Discover now