រឿង បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់
[ ភាគទី 15 ]
Yumin នៅកំដររាងក្រាស់ដោយខ្លួនឯងបន្ទាប់ពី ប៉ា ម៉ាក់ jk ត្រឡប់ទៅវិញ
« លោកត្រូវការអីដែលទេ? » Yumin សួរទៅរាងក្រាស់
" បង .. ស្រេកទឹក "
« ចាំខ្ញុំយកឲ្យ .... នេះញ៊ាំទឹកទៅ » Yumin ជួយលេីករាងក្រាស់បន្តិចដេីម្បីងាយស្រួយផឹកទឹក
" អរគុណ អូនហេីយដែលបារម្ភពីបង " jk ហុចកែវទឹកឲ្យនាងតូចវិញហេីយនិយាយ
« អ្នកណាថាខ្ញុំបារម្ភ .. ខ្ញុំគ្រាន់តែ ... អឺ ... មិនចង់ឲ្យ គ្រប់គ្នាគិតមិនល្អមកលេីខ្ញុំទៅវិញទេ » Yumin និយាយទាំងកុហកពីការពិត ... ព្រោះមេីលភ្នែកក៏ដឹងថានាងយំ វាហេីមហេីយក្រហមទៀតផង
" បេីអញ្ចឹងមិនបាច់ខ្លាច អ្នកដទៃទេអូនទៅសម្រាកចុះបងលែងអីហេីយ " jk តបដោយស្នាមញញឹមតិចៗដាក់នាង
« ទេីបតែក្រោកពីសន្លប់មិញ ហេីយនៅនិយាយថាអស់អីបានទៀត បេីដឹងបែបហ្នឹងទុកឲ្យស្លាប់ល្អទេ? » នាងតបវិញទាំងក្ដៅចិត្តខំនៅមេីលគេហេីយ បែរជាមកដេញនាងចេញទៀត
" អូនជិតដល់ថ្ងៃប្រលងហេីយត្រូវទេ ? បងគ្រាន់តែមិនចង់ឲ្យអូននឿយហត់ ខ្លាចថាអូនប្រលងមិនកេីត បងបារម្ភ " jungkook លេីកហេតុផលមកបញ្ជាក់ ព្រោះដឹងថានាងគិតអី ... គេបារម្ភពិតមែនខ្លាចថានាងអាចអស់កម្លាំង ប្រលងមិនកេីត
« ខ្ញុំមិនមែនអ្នកជំងឺទេ មិនបាច់មកបារម្ភទេ ... សម្រាកទៅ នេះវាល្ងាចហេីយខ្ញុំទៅទិញអីឲ្យញ៊ាំ »
" បងមិនងងុយទេ បងទេីបតែក្រោកមិញនេះតេី " jk តបវិញដោយជ្រួញចិញ្ចេីម គេមិនងងុយពិតមែន
« មិនបានទេ មិនងងុយក៏ ត្រូវតែគេងនឹងបានឆាប់ជា ខ្ញុំនឹងមិនពិបាកមេីលថែទៀត » នាងតបដោយមុខរឹង
" តែបងអស់អីហេីយ " jk នៅតែត៎វ៉ា
« លោកកុំក្បាលរឹងពេកបានទេ ឆាប់គេងទៅបេីមិនអញ្ចឹងទេខ្ញុំឈប់នៅជាមួយលោក ហេីយទៅនៅផ្ទះខ្ញុំវិញមិនខានទេ » រាងតូចនិយាយដោយមុឺងម៉ាត់តែក៏លួចអស់សំណេីចក្នុងចិត្ត ពេលឃេីញរាងក្រាស់ដាក់ខ្លួនគេងទាំងបង្ខំ ... នាងឈរមេីលគេបន្តិចទេីបដេីរចេញទៅទិញអាហារក្បែរៗនេះទុកញ៊ាំពេលល្ងាច
YOU ARE READING
បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់ (END)
Romanceប្រភេទប្រលោមលោក សេហ្នារវាង មនុស្សប្រុសនិងស្រី ដែលមុនដំបូងហាក់មិនយល់ពីគ្នា តែបន្ទាប់មកក៏ស្រឡាញ់គ្នាខ្លាំងទោះមានឧបសគ្គក៏ដោយ រឿងនេះមិនសូវកំសត់អីនោះទេ ព្រោះតួអង្គគ្មានការក្បត់គ្នានោះទេ មានតែអ្នកមកជ្រាជ្រែក តែមិនដែលបានសម្រេចព្រោះពួកគេស្រឡាញ់គ្នាខ្លាំង ...