Part 19

820 28 1
                                    

រឿង បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់

[ ភាគទី 19 ]

៚ Next day Scene ៚ Morning 7:00 AM

    នៅក្រុមហ៊ុនរបស់ Kim Seokjin ឬ អាចហៅថា Kim Group លោក CEO កំពុងដេីរចូលក្រុមហ៊ុនទាំងព្រឹកព្រលឹម ព្រោះមានឯកសារមួយចំនួនដែលត្រូវបង្ហេីយ ... អ្នកនាងលេខា Lee Yuna និង បុគ្គលិកដទៃនាំគ្នាគោរព លោកប្រធានរបស់ពួកគេ ... Jin ដេីរសំដៅទៅជិត Yuna ដែលឈរនៅជ្រុងម្ខាង ទាំង ដៃកំពុងកាន់ឯកសា

    « Lee Yuna » Jin ហៅដោយសម្លេងរាបស្មេី

    " ចាស៎ Boss មានអ្វីមែនទេ? " Yuna ប្រឈមមុខជាមួយ Jin

    « ថ្ងៃនេះខ្ញុំអនុញ្ញាតឲ្យអ្នកនាងទៅជញ្ជូនឥវ៉ាន់ ទៅភូមិគ្រឹះរបស់ខ្ញុំ » Jin

    " ឥឡូវនេះមែនទេ? " Yuna

     « ចាំស្អែកល្អទេ? ឆាប់ទៅខ្ញុំឲ្យ Bin ជូននាងទៅ » Jin សួរបកឌឺទៅលេខា រួចក៏ដេីរទៅជណ្ដេីរយន្តឡេីងទៅ Office របស់ខ្លួន

    " ពូកែណាស់អាខាងឌឺដងហ្នឹង ចាំមេីលណា៎ " Yuna សម្លក់ jin ពីក្រោយខ្នង ហេីយក៏ចេញទៅ Apartment ជាមួយ Bin ដេីម្បីប្រមូលឥវ៉ាន់យកទៅភូមិគ្រឹះរបស់ Jin... នាងសម្រេចចិត្តយកតែរបស់ដែលសំខាន់ទៅប៉ុណ្ណោះ ព្រោះយ៉ាងណា Apartment របស់នាងក៏មិនបានលក់ទៅណាដែរ បេីខ្វះអីនាងអាចទៅយកពេលក្រោយក៏បាន ... បន្ទាប់ពីប្រមូលឥវ៉ាន់រួច Bin ក៏បេីកឡានជូននាងទៅ ភូមិគ្រឹះ ដេីម្បីឲ្យនាងរៀបចំឥវ៉ាន់ក្នុងបន្ទប់គេងរបស់នាង ដែល Jin បានចាត់ចែងឲ្យរួចជាស្រេច ... ភូមិគ្រឹះរបស់ Jin ពិតជាធំខ្លាំងណាស់ Yuna សម្លឹងមេីលទាំងលួចសរសេីក្នុងចិត្ត មិនតែប៉ុណ្ណោះថែមទាំងមានការរៀបចំយ៉ាងស្រស់ស្អាតទៀតផង ស្រ្តីរាងចំណាស់ម្នាក់ឈ្មោះ Mie ដែលជាម៉ែដោះ របស់ Jin និង Namjoon តាំងពីក្មេងៗ ក៏បានជូន Yuna ទៅបន្ទប់គេងរបស់នាង ដែលនៅទល់មុខនឹងបន្ទប់គេងរបស់ Jin

    « នេះជាបន្ទប់របស់ក្មួយ អ្នកប្រុស Jin បានឲ្យអ្នកបម្រេីរៀបចំឲ្យក្មួយរួចជាស្រេចហេីយ » មេដោះ Mie និយាយទាំងញញឹមដាក់រាងតូច គាត់ជាមនុស្សចិត្តល្អ Jin & Namjoon គោរពស្រឡាញ់គាត់ដូចម្ដាយបង្កេីតអញ្ចឹង

បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់   (END)Where stories live. Discover now