Part 34 (ចប់)

1.1K 29 0
                                    

[ សូមរីករាយក្នុងការអាន ]

Jungkook កំពុងបេីកឡានទៅផ្ទះវិញយ៉ាងក្រោយ Mike ប្រាប់ថា Yumin បេីកឡានចេញទៅក្រៅ ។ ពេលនេះគេកំពុងទាក់ទងទៅ Yumin គេត្រូវហាមនាង ឲ្យនាងត្រឡប់មកផ្ទះវិញ

[ ហាឡូ Yumin អូននៅឯណា ? ឆាប់ត្រឡប់មកផ្ទះវិញមក នៅខាងក្រៅគ្មានសុវត្ថិភាពទេ ] Jungkook និយាយ ទាំងបារម្ភពេលនាងទទួលទូរស័ព្ទរបស់ខ្លួន

[ Yumin ជាអ្នកណា? ] សម្លេងមនុស្សប្រុស ឆ្លេីយតបទៅវិញដោយសម្លេងឌឺដង

[ ឯងជាអ្នកណា?! ម៉េចក៏មកលេីកទូរស័ព្ទ ប្រពន្ធយេីង? ឯង Kang Dongmin មែនទេ ? ] Jungkook ស្រែកសួរតាមទូរស័ព្ទ ទាំងកំហឹង នាយចតឡានអែបកៀនដេីម្បីនិយាយឲ្យដឹងរឿង

[ ខ្ញុំមែនទេ? ហៃយ៉ា អាសម្លាញ់យេីងគឺ Dongmin នឹងហេីយ អនាគតអគ្គនាយក Jeon Group នោះអី ហាសហា ]

[ ដោះលែងប្រពន្ធយេីងភ្លាម បេីមិនចង់ឲ្យរឿងកាន់តែធំ Kang Dongmin ]

[ ឯងគម្រាមយេីង? ហឹស គួរឲ្យចង់សេីចណាស់ Jeon Jungkook បេីឯងចង់ឲ្យប្រពន្ធឯងនៅមានជីវិត ប្រគល់ Jeon Group មកឲ្យយេីង ធ្វេីឯកសារប្រគល់ឲ្យយេីង 2 ម៉ោងទៀតយេីងផ្ញេីទីតាំងឲ្យ ហាមលេងល្បិច មិនចឹងប្រពន្ធរបស់ឯងនឹង..ផាំង ហាសហា ]

[ ហាមប៉ះពាល់ ប្រពន្ធយេីងឲ្យសោះ ! បានឯងចង់បាន Jeon Group មែនទេ? យេីងឲ្យ យេីងនឹងធ្វេីឯកសាផ្ទេរទៅឲ្យឯង តែហាមប៉ះពាល់ Yumin សូម្បីតែបន្តិច ] ពេលនេះគ្មានអ្វីសំខាន់ជាប្រពន្ធរបស់នាយទេ នៅមានកូនក្នុងផ្ទៃទៀត

[ បាន យេីងថាហេីយឯងប្រាកដជានិយាយបែបនេះ ហាសហា បាយៗមិត្តសម្លាញ់] សម្លេងសេីចសប្បាយរបស់ នាយកម្លោះ Dongmin តាមទូរស័ព្ទបន្លឺចេញមកយ៉ាងច្បាស់

   Jungkook ត្រឡប់ទៅផ្ទះវិញសិន ពេលនេះនាយគិតអ្វីមិនចេញក្រៅពីប្រពន្ធនិងកូនក្នុងផ្ទៃរបស់នាយនោះទេ ។ ពេលវេលាពេលនេះហាក់ដូចជាលឿនខុសធម្មតា វាកន្លងផុតទៅជិត 2 ម៉ោងហេីយ ពេលនេះ Jungkook អង្គុយចាំ ទីតាំងដែល Dongmin នឹងផ្ញេីមកឱ្យបន្តិចទៀតនេះ ។
   បន្ទាប់ពីរទទួលបានសារប្រាប់ពីទីតាំង Jungkook រហ័សរត់ទៅរកឡានដោយមិនភ្លេចឯកសាក្នុងដៃទៅជាមួយផងដែរ ។ ក្នុងជីវិតរបស់នាយបេីគ្មានប្រពន្ធ តេីនាយនឹងត្រូវរស់បែបណា? ក្រុមហ៊ុន ជំនួញ អាចសាងមកបាន តែជីវិតមនុស្សមិនអាចទេ យ៉ាងណានាយត្រូវតែយកប្រពន្ធសំខាន់ជាងអ្វីៗគ្រប់យ៉ាងស្រាប់ទៅហេីយ ។ Jungkook បេីកឡានមកដល់អគារចាស់មួយនៅជាយក្រុង ជុំវិញអគារនេះស្ងាត់គ្មានមនុស្សទេ មានតែដីដែលកំពុងនឹងមានគម្រោងសាងសង់អគារបន្តបន្ទាប់ ។ មិនឱ្យខាតពេល Jungkook ក៏ដេីរចូលទៅខាងក្នុងអគារ ព្រោះ Dongmin បានប្រាប់ថាពួកគេនៅជាន់ទី 5 , Jungkook សៀតកាំភ្លេីងខ្លីនឹងចង្កេះដេីរមួយៗចូលទៅដោយមិនភ្លេចប្រយ័ត្នជុំវិញខ្លួន ។

បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់   (END)Where stories live. Discover now