Part 11

1.2K 43 0
                                    

                    រឿង   ៖    បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់

   [ ភាគទី 11 ]

   ៙ Morning ៚

    ព្រះអាទិត្យរះខ្ពស់ចែងចាំងចូលទៅក្នុងបង្អួច ប៉ះទៅនឹងផ្ទៃមុខរលោងស្រិលរបស់រាងតូចដែលកំពុងបេីកភ្នែកព្រឹមៗ ព្រោះតែចាំងភ្នែកពេក .... នាងបេីកភ្នែកហេីយក្រឡេកទៅមេីលអ្នកជាប្ដីដែលកំពុងអង្គុយផ្អែកខ្នងទៅនឹងក្បាលគ្រែ ... ហេីយដៃកាន់ ipad ហាក់កំពុងយកចិត្តទុកដាក់នឹងអ្វីមួយនោះខ្លាំងណាស់ ... ធ្វេីឲ្យអ្នកជាប្រពន្ធលួចធ្វេីមាត់ចិបអ៊ូចៗ ព្រោះបានខ្លួននាងហេីយមិនមេីលថែរនាងបែរជា រវល់ជាមួយស្អីមិនដឹងទៅវិញ.... ឆឺស៎ ប្រហែលជាមេីលស្រីៗហេីយបានជាដកភ្នែកមិនរួចបែបនេះ

    " អូនភ្ញាក់ហេីយហេស៎ .. ងូតទឹកទេបងទៅលាយឲ្យ " jungkook សួរទាំងមិនដកភ្នែកពី ipad

    " អឹម ... !! មិនទាន់ចង់ងូតទេចាំបន្តិចទៀត មិនសូវស្រួលខ្លួន .. ធ្វេីអី? "

    " បងកំពុងមេីលអ្វីដែលគួរធ្វេី... "

   " ហាស៎ ???? .... " ស្អីគេ គួរធ្វេីអី....និយាយគ្មានក្បាលគ្មានកន្ទុយសោះហេីយនេះ នាងមិនយល់ទេ

   " គឺ ... បន្ទាប់ពីយេីងបាន.. អឺ... មានអីៗ.. ជាមួយគ្នាហេីយ .. តេីបងអាចជួយអីអូនបានខ្លះ .. បងខ្លាចថាវាប៉ះពាល់សុខភាពអូនបេីធ្វេីអ្វីមួយមិនត្រឹមត្រូវ "

    " ហ៊េីយ !!! ... " នេះគេមិនខ្មាស់ទេហេស៎ដែលនិយាយបែបនេះចេញមក ... នាងអៀនឡេីងរឹងខ្លួនហេីយ .. ចាំបាច់មេីលតាម Internet ដែរហេស៎ ... អូយ៎ ប្ដីអេីយប្ដគិតគូរយ៉ាងនេះឬ .. តែក៏ល្អដែរបានប្ដីបារម្ភបែបនេះ

     " បងដឹងថាអូនក្ដៅខ្លួនតិចៗ ព្រោះវាជាលេីកដំបូងតែមិនអីទេ .. ក្នុង ipad នេះគេប្រាប់ថាគ្រាន់តែសម្រាកបន្តិច ហេីយញ៊ាំអាហារប៉ូវទៅគឺបានហេីយ .. បងបានកម្មង់ស៊ុបឲ្យអូនរួចហេីយ .. ចំណែកគម្រោងថាទៅលេងកោះថ្ងៃនេះ មិនបាច់ទៅទេ ខ្លាចអូនមិនស្រួលខ្លួនខ្លាំង .. ចាំលេីកក្រោយបងនាំអូនមកលេងម្ដងទៀត ... ចាំទីនេះហេីយបងទៅលេីកស៊ុបមកឲ្យ "  jungkook និយាយហេីយដេីរចេញទៅយកស៊ុបនៅខាងក្រៅ .... Yumin តាមសម្លឹងមេីលដំណេីរប្ដីមិនមាត់មួយម៉ាត់ .. នេះគេជាប្ដី ឬ ជាម្ដាយឲ្យប្រាកដទៅទូន្មានគ្រប់យ៉ាងគ្មានចន្លោះ.... នាងជាស្រីមិនបានមួយចំណិតគេផង ....

បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់   (END)Where stories live. Discover now