Part 9

1K 39 0
                                    

        រឿង   ៖    បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់

[ ភាគទី 9 ]

    Yumin បានដេីរលបៗទៅកន្លែងដែល jungkook កំពុងអង្គុយ ។

    " មកអង្គុយទីនេះសោះ ខំតែដេីររក " Yumin ធ្វេីជានិយាយនិយាយហេីយដាក់ខ្លួនអង្គុយក្បែរ jungkook

    " ហឹម ! ក៏គិតថាស្អែកបានដេីរលេងទេីបមកអង្គុយនៅទីនេះ "

    " អឹម ត្រជាក់ស្រួលណាស់ " Yumin

    " បងថាអូនគួរតែចូលទៅខាងក្នុងវិញទៅ នៅខាងក្រៅបែបនេះមិនល្អទេ ប្រយ័ត្នឈឺ " គេតបទាំងមុខស្មេី

    " បារម្ភ មែនទេ ? "

    " ប្រាកដជាបារម្ភហេីយ បេីអូនឈឺម៉ាក់អាចនឹងឲ្យយេីងទៅប្រទេសផ្សេងទៀតក៏ថាបាន បងមិនចង់ឲ្យអូនពិបាក "

    " បេីខ្ញុំឈឺ លោកមិនបាច់ប្រាប់ម៉ាក់លោកទេ  ម្យ៉ាងទៀតបេីឈឺលោកក៏គង់តែមេីលថែខ្ញុំ ដែរ"

    " បងដឹង ព្រោះនេះជាតួនាទីរបស់បង " jungkook តបទាំងងាកមុខចេញ

    " ជាតួនាទីឬ? ហេតុអ្វី ? "

    " គ្មានអីទេព្រោះ យេីងស្គាល់គ្នាតាំងពីក្មេងមក ពេលជួបការលំបាកក៏មេីលថែគ្នាបែបនេះហេីយ " រាងក្រាស់និយាយទាំងមិនមេីលមុខរាងតូច ធ្វេីឲ្យនាងមានអារម្មណ៍ថាចង់យំបន្តិចអីបន្តិច

    " កុំនិយាយបែបនេះបានទេ លោកកំពុងធ្វេីឲ្យខ្ញុំឈឺហេីយដឹងទេ "

    " អូនឈឺមែនទេ ? បេីអញ្ចឹងចូលទៅសម្រាក់ទៅ " jungkook ងាកមកសួរនាងទាំងបារម្ភ

    " ឈឺ.... វាឈឺត្រង់នេះពេលដែលលោកព្រងេីយកន្តេីយ  ដាក់ខ្ញុំបែបនេះ " នាងនិយាយ ហេីយចង្អុលមកបេះដូងនាង ព្រមទាំងស្រក់ទឹកភ្នែកតក់ៗ

    " បងធ្វេីបែបនេះក៏ដេីម្បីអូន " Jungkook តបទាំងមុខស្មេី ទាំងការពិតបេះដូងគេកំពុងតែយំហេីយ

    " ដេីម្បីខ្ញុំ ? "

    " ត្រូវហេីយព្រោះអូននឹងបាននៅឆ្ងាយពីបងតាមអ្វីដែលអូនចង់បាន... ម្យ៉ាងបងក៏រៀនកាត់ចិត្តពីអូនព្រោះបងគិតថាមិនចង់រំខានជីវិតអូនទៀតទេ " jungkook ប្រាប់នាងត្រង់ៗ

បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់   (END)Where stories live. Discover now