រឿង ៖ បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់
[ ភាគទី 10 ]
" Jungkook ខ្ញុំប្ដូរចិត្តហេីយ មិនចង់ទៅលេងទឹកខាងក្រៅទេ តែចង់ហែលទឹកលេងនៅអាងហែលទឹក ក្រោយផ្ទះនេះវិញ " Yumin
" ហេតុអ្វី ? មានបញ្ហាអីមែនទេ ? " Jungkook ងាកទៅសួរនាងទាំងឆ្ងល់ក្រែងព្រឹកមិញចង់លេងណាស់ ម៉េចក៏បែបនេះ
" គ្មានទេ ! គ្រាន់តែមិនចង់ចេញទៅ ម្យ៉ាងទៀតនៅអាងខាងក្រោយក៏ស្អាតណាស់ដែរ " Yumin
" Ok ស្រេចតែអូន បងគ្មានបញ្ហាទេ " Jungkook
" បេីអញ្ចឹង សុំទឹកក្រូចច្របាច់ស្រស់ មួយបានទេ គឺខ្ញុំឃ្លាន " Yumin
" បាទ បានបងទៅធ្វេីឲ្យ " jungkook ដេីរចូលក្នុងផ្ទះបាយ ដែលមានក្នុងផ្ទះសំណាក់របស់ពួកគេ មិនចម្លែកទេព្រោះពួកគេជួលផ្ទះលំដាប់ VIP ដែលមានសម្ភារៈគ្រប់យ៉ាងដូចទៅនឹងផ្ទះផ្ទាល់ខ្លួន
" មនុស្សស្អីមិនចេះប្រកែកសោះប្រេីអី ធ្វេីហ្នឹង ពូកែយកចិត្តណាស់ ! " Yumin ថាហេីយក៏ដេីរទៅបន្ទប់ដេីម្បីផ្លាស់ខោអាវ ទាំងញញឹម
" Yumin រួចហេីយ .... ឱ! បាត់ទៅណាហេីយ " jungkook កាន់ទឹកក្រូចស្រស់ៗចេញពីផ្ទះបាយ
" ខ្ញុំនៅខាងនេះ យកមកឲ្យខ្ញុំបន្តិច " jungkook ក៏ងាកទៅតាមសម្លេងនោះ ពុទ្ធោនេះប្រពន្ធគេស្លៀក សុិចសុីពេកហេីយ នេះនាងហែលទឹកស្លៀកឈុតអីក៏ សុិចសុីយ៉ាងនេះ Jungkook គ្រវីក្បាលឈប់គិតហេីយយកទឹកក្រូចទៅឲ្យ Yumin នៅអាងហែលទឹក
" ទឹកក្រូចអូនបានហេីយ " Jungkook ដាក់កែវលេីតុក្បែរអាងហែលទឹក
" អរគុណ មិនមកលេងជាមួយគ្នាទេហេស៎ "
" បងមិនលេងទឹកល្អជាង ព្រោះបងចង់អង្គុយលេងវិញ " ថាហេីយក៏អង្គុយ ដាក់ជេីងចូលក្នុងអាងទឹក
" ស្អែកយេីងទៅលេងឯណា? " Yumin សួរទាំងកំពុងលេងទឹក
" បងថាយេីងទៅលេងនៅកោះ ល្អទេ ? ព្រោះនៅទីនេះយេីងក៏បានដេីរលេងច្រេីកន្លែងហេីយដែរ "
" ល្អណាស់ ខ្ញុំយល់ស្រប តែថាយេីងជិះអីទៅ "
" យេីងត្រូវជិះកាណូតទៅ អូនចង់ជិះបែបផ្ទាល់ខ្លួន ឬ មានគ្នាច្រេីន ? "
YOU ARE READING
បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់ (END)
Romanceប្រភេទប្រលោមលោក សេហ្នារវាង មនុស្សប្រុសនិងស្រី ដែលមុនដំបូងហាក់មិនយល់ពីគ្នា តែបន្ទាប់មកក៏ស្រឡាញ់គ្នាខ្លាំងទោះមានឧបសគ្គក៏ដោយ រឿងនេះមិនសូវកំសត់អីនោះទេ ព្រោះតួអង្គគ្មានការក្បត់គ្នានោះទេ មានតែអ្នកមកជ្រាជ្រែក តែមិនដែលបានសម្រេចព្រោះពួកគេស្រឡាញ់គ្នាខ្លាំង ...