Part 6

1K 40 0
                                    

           រឿង   ៖    បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់

[ ភាគទី 6 ]

    ទីង តុង ៗៗៗៗៗ  ៖ កណ្ដឹងផ្ទះរោទិ៍

    Jungkook « បងមកវិញហេីយ » jungkook ដេីរចូលក្នុងផ្ទះហេីយប្រាប់ Yumin ដែលអង្គុយមេីលទូរទស្សន៍

    Yumin « មិនបានសួរ » នាងតបទៅវិញទាំងសម្លក់

    Jungkook « ម៉ាក់បង call មកអូនហេស៎ » គេដេីរមកអង្គុយលេីសាឡុងក្បែរនាង

    Yumin « ត្រូវហេីយម៉ាក់ call មក ហេីយខ្ញុំក៏ប្រាប់ថា លោកមិនទាន់មកវិញ យ៉ាងម៉េចខឹងហេស៎ដែលខ្ញុំប្រាប់ម៉ាក់ កុំមកបន្ទោសខ្ញុំព្រោះលោកមកផ្ទះយឺតខ្លួនឯង » នាង និយាយ ចង់ឌឺដាក់គេ តែ jungkook បែរជាញញឹមទៅវិញ ព្រោះតែពេញចិត្តនឹងចរិតក្មេង

    Jungkook « បងមិនទាន់និយាយថាខឹងអូនឯណា គ្រាន់តែសួរ ព្រោះម៉ាក់ប្រាប់ថាអូនមានរឿងចង់និយាយជាមួយ យេីងទាំងពីរ » jungkook តបទាំងញញឹមតិចៗ ជាមួយនាង

    Yumin « ម៉ាក់លោកចង់និយាយរឿងអី? » នាងងាករកគេភ្លាមចង់និយាយរឿងអី ? ម៉េចមិនឃេីញប្រាប់នាង

    Jungkook « បងមិនដឹងទេ តែស្អែកនឹងបានដឹងហេីយ »  « អូនញ៊ាំបាយឬនៅ ? បេីនៅបងទៅធ្វេីឲ្យញ៊ាំ »

    Yumin « នៅ ! ហេីយក៏មិនឃ្លាន មិនបាច់មកធ្វេីជា មនុស្សល្អស្អីទេ ព្រោះទោះបីយ៉ាងណាក៏ខ្ញុំមិនស្រឡាញ់លោក » នាងថារួចក៏ងេីបទៅបន្ទប់គេងបាត់

     ឯ jungkook ក៏មិនមាត់គេឱនមុខចុះ នេះគេមិនល្អត្រង់ ណាទេីបនាងមិនដែលធ្វេីល្អ ដាក់គេខ្លះ ... គេក៏ចេះអន់ចិត្ត
.... ក៏ចេះឈឺចាប់ .... គេអាចជោគជ័យរឿងការងារ ក្លាយជា CEO ក្រុមហ៊ុនធំ ជាពូជពង្សអ្នកមានលំដាប់ខ្ពស់ក្នុងប្រទេស មានអ្វីៗគ្រប់យ៉ាង.... តែគេក៏មិនអាចទទួលបានក្ដី ស្រឡាញ់ពីមនុស្សដែលគេស្រឡាញ់ .... គេនៅតែអន់ដដែល ... បេីនាងមិនពេញចិត្តគេតេីគេនៅ ធ្វេីឲ្យនាងក្ដៅ ក្រហាយធ្វេីអី ម៉េចមិនដេីរចេញពីជីវិតនាងទៅ យ៉ាងហោចណាស់នាងក៏សប្បាយចិត្ត ...   តែគេមិនទាន់ចុះចាញ់នោះ ទេ ពេលដែលគេគិតថាបន្តមិនបានថ្ងៃនោះគេនឹងចេញ.... ហេីយគេនឹងមិនរំខាននាងម្ដងទៀតទេ
Jungkook ឈប់គិតច្រេីនក៏ឡេីងទៅងូតទឹកគេងលេី សាឡុងតាមធម្មតា

បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់   (END)Where stories live. Discover now