Part 30

651 31 7
                                    

រឿង បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់

[ ភាគទី 30 ]

    • Morning

    Jungkook និង Yumin ឆ្លៀតទៅមេីល Jimin នៅឯមន្ទីពេទ្យមុននឹងបន្តទៅក្រុមហ៊ុនដោយជិះឡានជាមួយគ្នា ... នៅក្នុងបន្ទប់អ្នកជំងឺពេលនេះមានតែ Minsoo ម្នាក់ប៉ុណ្ណោះដែលនៅមេីលថែ Jimin

    " Minsoo ឯងមិនត្រឡប់ទៅ condo ទេហេស៎? " Yumin ដេីរចូលមកឃេីញមិត្តក៏សួរ

    « យេីងបានទៅយកសម្លៀកបំពាក់មកហេីយ ទេីបនៅជួយមេីល Jimin ព្រោះបង Yoongi គាត់ប្រញាប់មានការប្រជុំនៅក្រុមហ៊ុន » Minsoo

    " អាការៈរបស់ Jimin មានអ្វីប្លែកទេ? " Jungkook សួរទាំងភ្នែកសម្លឹងមេីលអ្នកដែលគេងនៅលេីគ្រែ

    « មិនទាន់មានអ្វីប្លែកនោះទេ គេហាក់ដូចជាមិនមានកម្រេីកដៃឬជេីងសោះ » Minsoo តបវិញទាំងដកដង្ហេីមធំ យ៉ាងណាជាអ្នករួមការងារជាមួយគ្នាបេីសិនអត់ពីគេទៅនាងច្បាស់ជាកាន់តែលំបាក

    " គួរឲ្យបារម្ភណាស់ សង្ឃឹមថានឹងឆាប់ដឹងខ្លួន " Jungkook

    « អ្នកទាំងពីរមិនទៅក្រុមហ៊ុនទេឬ?»  Minsoo បង្វែរសាច់រឿងព្រោះមិនចង់ឲ្យស្ថានភាពកាន់តែតានតឹង

    " បន្តិចទៀតទៅហេីយ ពួកយេីងគ្រាន់តែឆ្លៀតចូលមកសួរអាការៈរបស់បង Jimin  ប៉ុណ្ណោះ " Yumin

    « បេីអត់ពី Jimin ជួយទៅឯងបន្តការងាររបស់ឯងទៀតទេ Minsoo បងថាវាគ្រោះថ្នាក់ណាស់ ថ្នាក់មាន Jimin ផងនៅមិនអាចចាត់ការពួកវាបាន » Jungkook និយាយទៅកាន់ប្អូនស្រីទាំងបារម្ភ

    " ភារកិច្ចតាមស៊េីបពីពួកវាខ្ញុំមិនអាចទុកចោលបានទេ ទោះជាមិនចេញប្រតិបត្តការធ្វេីត្រូវប្រេីប្រាស់ប្រព័ន្ធ Hack ស៊េីបរកដែរ"

    « យេីងថាបង Jimin ប្រាកដជារឹងមាំមកជួយការងាររបស់ឯងវិញណា Minsoo » Yumin និយាយធ្វេីឲ្យ Minsoo ញញឹមតិចៗ

    " បងថាយេីងត្រឡប់ទៅវិញសិនហេីយ បេីមានអីទាក់ទងទៅបងផង " Jungkook លេីកដៃមេីលនាឡិកា ហេីយនិយាយព្រោះមានការងារនៅក្រុមហ៊ុន

បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់   (END)Where stories live. Discover now