Part 8

1K 46 0
                                    

          រឿង   ៖    បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់

[ ភាគទី 8]

    Yumin « សុំឱបបន្តិចបានទេ ???? » មិនដឹងថាកេីតអី នាងអាចនិយាយពាក្យនេះចេញមកបានតែអាចថាមកពីនាងរងារ ពិតមែន

    Jungkook « ឱប ????? បា... បាន » Jungkook  ភ្ញាក់ផ្អេីលមិនស្វេីរទេដែលនាងសុំគេបែបនេះ នេះនាងមមេីលទេដឹង????

    Jungkook តបហេីយ Yumin ក៏ខិតទៅកេីយស្មា Jungkook ហេីយលូកដៃឱប រាងក្រាស់ជាប់ ធ្វេីឲ្យ jungkook អាចដឹង ថានាងរងារខ្លាំងព្រោះនាងកំពុងតែញ័រញាក់ ... រាងយូរបន្តិច jungkook ដាក់ភ្នែកមេីលទៅនាង ក៏គេងលក់បាត់ទៅ ហេីយ ពេលនេះ Jungkook កំពុងដម្លឹងមេីលមុខនាងដែលគេង ពិតជាដូចកូនក្មេងណាស់ គួរឲ្យស្រឡាញ់ ចរិតនាង ហាក់មិនទាន់ធំ គេក៏ដឹងច្បាស់ថានាងនៅក្មេងទេីបពេលខ្លះ នាងបញ្ចេញកាយវិកាយខ្លះមិនទាន់ត្រឹមត្រូវ ហេីយមិនទាន់យល់ពីស្នេហានៅឡេីយ ... Jungkook សម្រេចចិត្តដាក់ នាងឲ្យគេងលេីខ្នងគេ ហេីយអៀវនាងទៅកន្លែងស្នាក់នៅវិញ ព្រោះទីនោះក៏មិនឆ្ងាយប៉ុន្មានដែរ

    មកដល់កន្លែងសម្រាក jungkook ដាក់ឲ្យនាងគេងស្រួលបួល ហេីយគេក៏ឡេីងទៅគេងក្បែរនាង ព្រមទាំងដណ្ដប់ ភួយឲ្យនាង និងខ្លួនឯង បន្ទាប់មកក៏គេងលក់ទៅ ព្រោះនឿយ ហត់ពេញមួយថ្ងៃមកដែលហេីយ

    ថ្ងៃរះឡេីងមកសន្សឹមៗ Jungkook កំពុងលួចសម្លឹង មុខប្រពន្ធដែលកំពុងគេងមិនចេះចិនណាយ រហូតទាក់ចិត្ត ទៅលេីបបូរមាត់ពណ៌សុីជម្ពូ ស្ដេីង របស់រាងតូច ដោយមិនដឹងខ្លួន តែមកពីគេគ្រប់គ្រងអារម្មណ៍មិនបាន ... Jungkook កំពុលខិតខ្លួនសន្សឹមៗទៅរកបបូរមាត់រាងស្ដេីង ហេីយបានផ្ដិតបបូរមាត់របស់គេលេីនាង   Jungkook កំពុងភ្លេចខ្លួននឹងបបូរមាត់រាងតូចធ្វេីឲ្យខ្លួនឈ្លក់វង្វេង គេញីញក់បបូរមាត់នោះតិចៗ រហូតធ្វេីឲ្យរាងតូចបេីកភ្នែព្រោះតែមាន អ្នករំខានដំណេក

    Yumin « ហឺយ មនុស្សឆ្លៀតឱកាស » នាងរុញ Jungkook ចេញហេីយស្ដីឲ្យគេ ពេលនេះនាងកំពុងតែខឹង នឹងគេខ្លាំងណាស់

    Jungkook « បងសុំទោស បង....  » Jungkook ហានិយាយមិនចេញព្រោះខ្លួនគេពិតជាខុស

បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់   (END)Where stories live. Discover now