រឿង ៖ បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់
[ ភាគទី 4 ]
Jungkook និង Yumin កំពុងអង្គុយញ៊ាំអាហារពេលល្ងាចជាមួយគ្នាតាមធម្មតាគឺ ស្ងៀមស្ងាត់ ។
ទីង ទីង ៗៗៗៗៗៗ....... ( ទូរស័ព្ទ Yumin ក៏រោទិ៍ )
Yumin ក៏លេីកទូរស័ព្ទមកនិយាយ
[ ហាឡូ Yumin និយាយចា៎ ] Yumin
[ Yumin នេះយាយណា មិនស្គាល់យាយទេហេស៎ ] Madam kim ឬ Ahma kim ជាម៉ាក់លោក kim Dungwoo និងជាយាយរបស់ Yumin
[ លោកយាយ ? ] នាងនិយាយទាំងភ្ញាក់ផ្ញេីរ ធ្វេីឲ្យ jungkook ដែលនៅក្បែរនោះងាកទៅមេីលនាង
[ ត្រូវហេីយ យាយមកដល់ កូរ៉េ ម្សិលមិញនេះគិតថាទៅលេងជាមួយឯងនឹងចៅប្រសារ ស្អែកជាថ្ងៃអាទិត្យពួកឯងទំនេរឬអត់ ? ]
[ ចាស៎ គឺ អឺ....... ទំ .. ទំនេរចា៎ ] នាងឆ្លេីយរដាក់រដុប jungkook ឆ្ងល់មិនស្ទេីហេតុអ្វីចាំបាច់ភ័យម្លះ
[ បេីអញ្ចឹងស្អែក យាយទៅចាំនិយាយគ្នា ប៉ុណ្ណឹងសិនហេីយ ] ទូរស័ព្ទក៏បានផ្ដាច់
Yumin ដាក់ទូរស័ព្ទចុះទាំងដកដង្ហេីមធំ
Jungkook « អូន មានបញ្ហាអីមែនទេ ? » រាងក្រាស់សួរនាងទាំងបារម្ភ
Yumin « បញ្ហាធំទៀតផង » ធំ? មានរឿងអី ? Jungkook ធ្វេីមុខឆ្ងល់
Yumin « គឺ លោកយាយខ្ញុំមកលេងស្អែកនេះ មិនបានទេបេីគាត់ដឹងថាយេីងមិនមានទំនាក់ទំនងបែបប្ដីប្រពន្ធ ស៊យធំមិនខានទេ លោក » នាងនិយាយទាំងចង់យំតិចៗ
Jungkook « Madam kim មក?? » jungkook ភ្ញាក់ផ្អេីល ព្រោះ Madam kim កាច ហេីយ ម៉ដ្ឋចត់ ណាស់ គេស្គាល់គាត់តាំងពីក្មេងមកម្លះ « បេីអញ្ចឹងពួកយេីងក៏ធ្វេីឲ្យ ដូចការពិតទៅ » jungkook បន្ត
Yumin « តែលោកយាយពូកែចាប់កំហុសណាស់ គិតថានិងគេចរួចហេស៎ » នាងសម្លឹងមុខគេ ដោយទឹកមុខពិបាកចិត្ត
Jungkook « ក៏សាកមេីលទៅ វាប្រាកដជាមិនអីនោះទេ កុំបារម្ភអី » គេនិយាយលេីកទឹកចិត្តនាង
Yumin « ហឹម !!» នាងងក់ក្បាល
Jungkook « តោះទៅគេង ទៅចាំស្អែក ចាំគិតទៀត »
YOU ARE READING
បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់ (END)
Romanceប្រភេទប្រលោមលោក សេហ្នារវាង មនុស្សប្រុសនិងស្រី ដែលមុនដំបូងហាក់មិនយល់ពីគ្នា តែបន្ទាប់មកក៏ស្រឡាញ់គ្នាខ្លាំងទោះមានឧបសគ្គក៏ដោយ រឿងនេះមិនសូវកំសត់អីនោះទេ ព្រោះតួអង្គគ្មានការក្បត់គ្នានោះទេ មានតែអ្នកមកជ្រាជ្រែក តែមិនដែលបានសម្រេចព្រោះពួកគេស្រឡាញ់គ្នាខ្លាំង ...