Part 3

1.1K 42 0
                                    

រឿង ៖ បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់

[ ភាគទី 3 ]

ព្រឹកបន្ទាប់ Yumin ភ្ញាក់ពីគេងហេីយរៀបចំខ្លួនទៅសាលា តាម ធម្មតា ។

Jungkook « អូនក្រោកហេីយហេស៎ មកញ៊ាំអាហារពេលព្រឹកសិនមក » jungkook ដែលកំពុងរៀបអាហារ ងាកទៅឃេីញនាងចុះមកក៏និយាយ

Yumin « អ្នកណាធ្វេីម្ហូប? » នាងមិនតបតែសួរពេលដេីរមកដល់តុអាហារហេីយក៏ទាញកៅអីអង្គុយចុះ

Jungkook « គឺបងជាអ្នកធ្វេី អូនឆាប់ញ៊ាំទៅនេះគឺបបរសាច់បង្កងណា៎ នឹងប៉ូវកម្លាំងអូនពេលទៅរៀន » គេតបនាងទាំងញញឹម

Yumin « ម៉េចក៏មានចានបបរតែមួយ ? លោកមិនញ៊ាំវាទេហេស៎ »

Jungkook « បងមិនទម្លាប់ញ៊ាំអាហារពេលព្រឹក តែកាហ្វេមួយកែវរួចហេីយ » jungkook លេីកកែវកាហ្វេមកផឹក

Yumin « ចេះធ្វេីម្ហូបដែលហេស៎ ស្មានតែចេះតែការងារជាប្រធានក្រុមហ៊ុនហេីយតេី » នាងនិយាយហេីយក៏ដួសបបរចូលមាត់ .. រសជាតិមិនអន់ទេតែនាងធ្វេីធម្មតាមិនមាត់ខ្លាចគេបានចិត្ត

Jungkook « គឺបងនៅតែឯងពេលទៅរៀននៅ បរទេស ចឹងបងត្រូវតែចេះធ្វេីញ៊ាំខ្លួនឯង » ត្រូវហេីយទោះបីជាកូនអ្នកមានតែ jungkook មិនមែនជាមនុស្សខ្ជះខ្ជាយនោះទេ ហេីយគេមិនត្រូវការអ្នកចម្អិនម្ហូបទេ ព្រោះចង់នៅតែម្នាក់ឯងនៅ condo

Yumin « ស្ងាត់មាត់របស់លោកទៅ ខ្ញុំត្រូវការញ៊ាំ » នាងសម្លក់គេបន្តិច ឯ jungkook ឮបែបនេះក៏ស្ងាត់ តែក៏លួចរំភេីបពេលឃេីញនាងញ៊ាំបបរដែរគេចម្អិន

នាងក៏ចាប់ផ្ដេីមញ៊ាំ រហូតរួចរាល់ ទេីប jungkook រៀបចំចាន យកទៅលាង បន្ទាប់មកដេីរមកជិតនាងហេីយ និយាយ ទៅជាមួយនាង

Jungkook « ចាំបងជូនអូនទៅសាលា » គេទាញឯកសារក្រុមហ៊ុន និងសោរឡាន

Yumin « តែខ្ញុំទៅខ្លួនឯងបាន មិនចង់រំខានលោកទេ » នាងស្ពាយកាតាប ហេីយដេីរទៅទាញស្បែកជេីងមកពាក់

Jungkook « មិនរំខានទេ ព្រោះអូនជាភរិយារបស់បង ស្រាប់ហេីយ » រាងក្រាស់និយាយដោយទឹកមុខញញឹម ទោះដឹងថាវាជាការរៀបការបង្ខំតែគេក៏ស្រឡាញ់នាងពិតមែន តាំងពីក្មេងៗមកម្ល៉ះ ហេីយនាងក៏មិនចូលចិត្តគេតាំងពីក្មេងដូចគ្នា

បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់   (END)Where stories live. Discover now