រឿង បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់
[ ភាគទី 18 ]
/ Seokjin Group / Afternoon
" លេខា Lee ជួយយកកាហ្វេឲ្យខ្ញុំមួយកែវ " Jin អង្គុយនឹងតុធ្វេីការហេីយប្រាប់ទៅ Yuna ដែលកំពុងធ្វេីការដូចគ្នា
« Boss ចង់បានកាហ្វេរសជាតិបែបណាដែរ? » Yuna
" ដាក់ស្ករកន្លះស្លាបព្រា បានហេីយ ខ្ញុំមិនចូលចិត្តផ្អែម " Jin
« ចា៎ ចាំបន្តិច Boss » Yuna ដេីរចេញទៅឆុងកាហ្វេ ហេីយក៏ជួបនឹង Minyu ដែលសម្លឹងនាងដោយការខឹងសម្បារ
" នាងទៅធ្វេីស្អីដាក់លោកប្រធានទេីប គាត់ព្រមឲ្យនាងធ្វេីជាលេខាជំនួសកន្លែងយេីង " Minyu ស្ទុះទៅកន្រ្តាក់ដៃ Yuna
« ខ្ញុំមិនបានទៅនិយាយស្អីទេ គាត់ជាអ្នកសម្រេចចិត្តខ្លួនឯង » Yuna គ្រវាសដៃ Minyu ចេញ
" កុហក ... នាងចង់ទាក់លោកប្រធានហេស៎ ? តែគួរឲ្យសោកស្ដាយផងស្រីដូចនាងគាត់មិនយកភ្នែកមេីលទេ " Minyu ឱបដៃនិយាយទាំងពេបជ្រាយ
« មេីលមិនមេីលជារឿងរបស់គេ ខ្ញុំក៏មិនចង់ឲ្យគេមេីលដូចអ្នកខ្លះដែលប្រឹងបញ្ចេញឲ្យគេមេីលដែរ » Yuna ថាហេីយក៏ដេីរទៅឆុងកាហ្វេ ទុកឲ្យអ្នកខ្លះក្ដៅចិត្តតែឯង
" អាយ.... នាងឆ្គួតយេីងមិនលេីកលែងឲ្យឯងទេ ផ្ញេីរទុកសិនចុះ ... មេីលស្អីនាំគ្នាទៅធ្វេីការទៅប្រយ័ត្នត្រូវបណ្ដេញចេញ " Minyu ស្រែកទន្ទ្រាំជេីងមិនសុខចិត្ត ហេីយងាកទៅស្ដីឲ្យបុគ្គលិកដែលកំពុងមេីលទៅនាង
____________
" នេះកាហ្វេរបស់ Boss " Yuna ដាក់កាហ្វេលេីតុ jin
« ហេតុអីទៅយូរយ៉ាងនេះ ... នេះរយៈពេលដែលអ្នកនាងទៅឆុងកាហ្វេស្មេីនឹងខ្ញុំទៅផឹកកាហ្វេនៅឯហាងទៅហេីយ លេីកក្រោយហាមយឺតយ៉ាវបែបនេះទៀត ព្រោះមិនថាបុគ្គលិក ឬ ប្រធាន ត្រូវប្រេីពេលវេលាឲ្យត្រឹមត្រូវ » Jin rap មួយខ្សែធ្វេីឲ្យ Yuna និយាយលែងចេញ នាងមិនទាន់បានឆ្លេីយផងក៏រ៉េបមួយខ្សែបាត់ទៅហេីយ នេះជាថ្ងៃដំបូងផងប៉ុហ្នឹងចុះថ្ងៃបន្ទាប់នោះ
YOU ARE READING
បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់ (END)
Storie d'amoreប្រភេទប្រលោមលោក សេហ្នារវាង មនុស្សប្រុសនិងស្រី ដែលមុនដំបូងហាក់មិនយល់ពីគ្នា តែបន្ទាប់មកក៏ស្រឡាញ់គ្នាខ្លាំងទោះមានឧបសគ្គក៏ដោយ រឿងនេះមិនសូវកំសត់អីនោះទេ ព្រោះតួអង្គគ្មានការក្បត់គ្នានោះទេ មានតែអ្នកមកជ្រាជ្រែក តែមិនដែលបានសម្រេចព្រោះពួកគេស្រឡាញ់គ្នាខ្លាំង ...