រឿង បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់
[ភាគទី 12 ]
Jungkook និង Yumin ញ៊ាំអាហារពេលល្ងាចជាមួយគ្នារួចទាំងយ៉ាប់យេីនជាទីបំផុតទេីបត្រឡប់ទៅផ្ទះវិញ ... នៅតាមផ្លូវ Yumin រអ៊ូមិនឈប់ព្រោះតែ jungkook មិនព្រមធ្វេីតាមនាង គេមិនសូវញ៊ាំច្រេីនហេីយនិយាយថាឆ្អែតរហូត ទាំងដែលគេមិនទាន់ញ៊ាំបានបន្តិចផង ដោយខឹងនឹងអ្នកជាប្ដី នាងក៏ចេញពីហាងដោយបានញ៊ាំតែបន្ដិចដូចគ្នា ទេីប jungkook រត់មកតាមហេីយចេញឡានមកផ្ទះតែម្ដង ... ពេលមកដល់ផ្ទះនាងក៏ចុះពីឡានយ៉ាងលឿនហេីយដេីរចូលទៅក្នុងផ្ទះ ដោយមិននិយាយជាមួយ jungkook ហេីយនាងដោះស្បែកជេីង បោះក្នុងផ្ទះ បន្ទាប់មកដោះកាតាបបោះចោលទៅលេីសាឡុង ... នាងដេីរចូលទៅក្នុងផ្ទះបាយឆុងមីមួយកំប៉ុង យកមកញ៊ាំនៅលេីសាឡុងនិងអង្គុយមេីលទូរទស្សន៍ធ្វេីមិនដឹង ... jungkook ក្រវីក្បាលតិចៗសេីចនឹងចរិតក្មេងរបស់ប្រពន្ធ
" Yumin ហា៎ អូនខឹងនឹងបងមែនទេ ? " jungkook សួរទៅប្រពន្ធដែលមិនមាត់ មិនក៎
" ......... " Yumin មិននិយាយ នាងធ្វេីមិនដឹង
" ok បងសុំទោសណា៎ បងសន្យាមិនធ្វេីបែបហ្នឹងទៀតនោះទេ " jungkook អង្គុយក្បែរ Yumin ហេីយសម្លឹងមុខនាង
« ក៏បាន តែហាមមានលេីកក្រោយទៀត » នាងចង្អុលមុខរាងក្រាស់
" បាទ បងសន្យា " jungkook លេីកដៃសន្យា ហេីយនាងក៏ញញឹមតិចៗ
« ឃ្លានហេីយ » នាងអង្អែលពោះតិចៗ
" ឱ! ក្រែងអូនញ៊ាំមីរួចហេីយមែនទេ " jungkook ឆ្ងល់ព្រោះនាងញ៊ាំមីអស់មួយកំប៉ុងហេីយ នៅឃ្លានទៀត
« ខ្ញុំមិនមែនដូចលោកទេ ដែលញ៊ាំតិចៗដូចកូនទន្សាយនោះ ទៅធ្វេីអីឲ្យញ៊ាំបន្តិចមកណា » នាងធ្វេីមុខ cute cute ដាក់ប្ដី មិនដឹងយ៉ាងម៉េចពេលបន្ទាប់ពីមកពី honeymoon នាងដូចជាមានអារម្មណ៍ល្អនឹងគេណាស់
" ok ចាំបងទៅធ្វេីឲ្យចាំទីនេះហេីយណា " jungkook ថេីបថ្ងាស់នាងមួយខ្សឺត ក៏ដេីរចូលផ្ទះបាយ ទាញអៀមចុងភៅមកពាក់ ហេីយធ្វេីអាហារដោយយកចិត្តទុកដាក់ ឯ Yumin សម្លឹងមេីលប្ដី តាមទ្វាផ្ទះបាយមិនដាក់ភ្នែក
YOU ARE READING
បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់ (END)
Romansaប្រភេទប្រលោមលោក សេហ្នារវាង មនុស្សប្រុសនិងស្រី ដែលមុនដំបូងហាក់មិនយល់ពីគ្នា តែបន្ទាប់មកក៏ស្រឡាញ់គ្នាខ្លាំងទោះមានឧបសគ្គក៏ដោយ រឿងនេះមិនសូវកំសត់អីនោះទេ ព្រោះតួអង្គគ្មានការក្បត់គ្នានោះទេ មានតែអ្នកមកជ្រាជ្រែក តែមិនដែលបានសម្រេចព្រោះពួកគេស្រឡាញ់គ្នាខ្លាំង ...