រឿង បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់
[ ភាគទី 28 ]
" នេះអ្នកណា ? លេខាលោកមែនទេ Jungkook? ទៅយកកាហ្វេក្ដៅឲ្យបន្តិចមក មិនឃេីញភ្ញៀវមកទេហេស៎? " Juna និយាយពេបមាត់សម្លឹងមេីល Yumin ហេីយប្រេីដោយមិនបានគិត ... Yumin គ្រាន់តែឮ ក្នុងចិត្តក៏ក្ដៅតែម្ដង
« ទេីបចេញមកពីព្រៃមែនទេ? ទេីបមិនស្គាល់ថាយេីងជាអ្នកណា? » Yumin សួរបកទៅវិញ
" នែ៎! នាងឆ្កួត ហ៊ានថាយេីងទេីបចេញពីព្រៃផងហេស៎? នាងចង់ត្រូវមែនទេ? " Juna ចង្អុលមុខ Yumin ដែលកំពុងសម្លក់មកខ្លួន
« នាងនឹងហេីយចង់ត្រូវណាស់មែនទេ? ចំជាមិនស្គាល់ទាប ខ្ពស់ពិតមែន » Yumin
" អាយ៎.... Jungkook នាងជាអ្នកណាមេីល នាងថាឲ្យខ្ញុំទៅ ... ជាបុគ្គលិកមែនទេ? ដេញចេញទៅ មេីលចុះខ្ញុំជាអតិថិជនលោកណា៎ " Juna និយាយញិកញក់ដាក់ Jungkook.. Yumin មិនមាត់នាងចាំមេីលបន្តថាប្ដីនាងនឹងនិយាយថាម៉េច
« បានហេីយ Juna .. នេះគឺ Yumin Jeon ជាភរិយារបស់ខ្ញុំ បេីអ្នកនាងចង់រួមការងារជាមួយខាងយេីង សុំមេត្តាកុំមានចរិតបែបនេះដាក់ភរិយារបស់ខ្ញុំ » Kung kook និយាយដោយសម្លេងធម្មតា ... Yumin ញញឹមសមចិត្តញាក់ចិញ្ចេីមឌឺ
" ថា.. ថាម៉េច? ភរិយា..? លោកមានប្រពន្ធហេីយ ? " Juna មេីលមុខ Yumin ដែលកំពុងឈរញញឹមនិងសម្លក់មកនាង
« ត្រូវហេីយ !! យ៉ាងម៉េច ?? » Yumin លេីកចិញ្ចេីមសួរឌឺដង
" ហឹស៎!! គ្មានយ៉ាងម៉េចទេ ... ខ្ញុំត្រូវការពេលនិយាយជាមួយ Jungkook រឿងការងារអ្នកផ្សេងចេញក្រៅសិនទៅ " Juna ជ្រេីសយកមិនខ្វល់នឹងឋានៈជាប្រពន្ធ .. ថែមទាំងនិយាយឌឺដងទៀតផង
« រឿងអីខ្ញុំត្រូវចេញ ខ្ញុំជាប្រពន្ធ CEO នៅទីនេះ ត្រឹមជាអតិថិជន កុំមកធ្វេីឬកពាអស្ចារ្យ ព្រោះនាងអាចនឹងមិនមែនអតិថិជន បន្តទៀតក៏ថាបាន » Yumin
" អឺ ... ខ្ញុំថាឈប់ប្រកែកគ្នាសិនទៅ .. អ្នកនាង Juna មានអីក៏និយាយមក មិនបាច់បារម្ភទេ Yumin និងខ្ញុំដូចមនុស្សតែមួយទៅហេីយ " Jungkook
YOU ARE READING
បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់ (END)
Romanceប្រភេទប្រលោមលោក សេហ្នារវាង មនុស្សប្រុសនិងស្រី ដែលមុនដំបូងហាក់មិនយល់ពីគ្នា តែបន្ទាប់មកក៏ស្រឡាញ់គ្នាខ្លាំងទោះមានឧបសគ្គក៏ដោយ រឿងនេះមិនសូវកំសត់អីនោះទេ ព្រោះតួអង្គគ្មានការក្បត់គ្នានោះទេ មានតែអ្នកមកជ្រាជ្រែក តែមិនដែលបានសម្រេចព្រោះពួកគេស្រឡាញ់គ្នាខ្លាំង ...