Part 27

669 30 4
                                    

រឿង បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់

[ ភាគទី 27 ]

Jimin និង Minsoo មិនមាត់រៀងខ្លួនព្រោះវាជារឿងដែលស្មានមិនដល់ដែលមានដៃគូធ្វេីការជាគូជម្លោះ... ណាមួយអ្នកទាំង 2 ក៏មិនស្មានថាអ្នកកំពុងអង្គុយទល់មុខជាមួយជាប៉ូលីសសម្ងាត់ដែរ ... Jimin ដកដង្ហេីមធំមួយខ្សាកទេីបសម្លឹងមុខ Minsoo ហេីយនិយាយមុន

« ណ្ហេីយចុះ! បេីជាអ្នករួមការងារហេីយ ... ពួកយេីងឈប់គិតរឿងពីមុនទៅ មកចាប់ផ្ដេីមការងារវិញល្អទេ? » Jimin និយាយព្រោះយ៉ាងណាការងារគឺសំខាន់ជាង ... ណាមួយជនសង្ស័យលេីកនេះជាសត្រូវរបស់គ្រួសារនិងមិត្តភក្តិគេស្រាប់

" ខ្ញុំគ្មានបញ្ហាទេ ការងារគឺការងារ " Minsoo ញាក់ស្មារបន្តិចទេីបនិយាយ ... នាងកាន់កែវកាហ្វេមកក្រេបបន្តិចទេីបដាក់ចុះវិញ ... យ៉ាងណាការងារមួយនេះត្រូវដំណេីរការយ៉ាងរលូនស្រាប់ទៅហេីយ

« យេីងចាប់ផ្ដេីមនិយាយពីការងារទៅ ... អ្នកនាងមានផែនការអ្វីទេ? » Jimin ងក់ក្បាលតិចៗ ហេីយសួរទៅ Minsoo ... គេបានរៀបចំផែងការទុកជាមុនខ្លះដែរតែយ៉ាងណាក៏ត្រូវការយោបល់ពីនាងដែរ ... គេដឹងថានាងមិនមែនអន់ទេ ដល់ថ្នាក់មេបញ្ជាការហ៊ានឲ្យធ្វេីរឿងក្ដីធំបែបនេះ ច្បាស់ជាធ្លាប់បំបែកបានសម្រេចរឿងក្ដីច្រេីនជាមិនខាន

" ខ្ញុំបានដឹងមកថា Kang Dongmin ជាម្ចាស់កាសុីណូធំមួយនៅ Seoul ហេីយក៏មានក្រុមហ៊ុនដែលរកសុីប្រកួតប្រជែងជាមួយ បង Jungkook ដូចគ្នា ... ខ្ញុំចង់បន្លំខ្លួនចូលទៅស៊េីបឲ្យបានកាន់តែជិតវាបំផុត នោះនឹងងាយរកភស្តុតាង " Minsoo រៀបរាប់ពីផែនការរបស់នាង ... អ្នកកំលោះងក់ក្បាលតិចៗ

« ផែនការល្អ ... តែវាគ្រោះថ្នាក់ មនុស្សដូច Kang Dongmin វាប្រយ័ត្នខ្លួនណាស់ ថ្នាក់ប៉ូលីសនៅកូរ៉េជាច្រេីនមិនអាចចាប់វាបាន » Jimin

" ចុះលោកគិតថាគ្រាន់តែមេីលវាពីចម្ងាយយេីងងាយចាប់វាបានហេស៎ ? គ្រោះយ៉ាងណាក៏ត្រូវប្រថុយដែរ ខ្ញុំមិនចង់ឲ្យរឿងក្ដីនេះនៅតែមិនដំណេីរការនោះទេ " Minsoo

បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់   (END)Where stories live. Discover now