Part 25

706 33 5
                                    

រឿង ៖ បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់

[ ភាគទី 25 ]

    [ Hello! ខ្ញុំ Jeon Jungkook និយាយ ]

    ( សួស្ដី សម្លាញ់ ) សម្លេងឌឺដងរបស់អ្នកម្ខាងស្ដាប់ភ្លាមក៏ដឹងថាជាអ្នកណា ធ្វេីឲ្យ Jungkook ក្ដៅចិត្តតែម្ដង

[ Kang Dongmin!!! ] Jungkook ឧទានដោយសម្លេងច្បាស់ៗមួយៗ គេគ្មានថ្ងៃភ្លេចសត្រូវម្នាក់នេះទេ

( ហៃយ៉ា ! នៅតែឆ្លាតដដែលលោក Jeon ) Dongmin សេីចហឹសៗ នៅដេីមក៎

[ មានអីក៏ឆាប់និយាយភ្លាមមកយេីងគ្មានពេលយូរសម្រាប់មនស្សថោកទាបដូចជាឯងទេ ] Jungkook

( យេីងគ្រាន់តែ call ទៅប្រាប់ថាគម្រោងដែលចេញលេីទីផ្សារលេីកនេះឯងមិនអាចឈ្នះយេីងបានទេ ) Dongmin និយាយដោយភាពជឿជាក់

[ គម្រោងរបស់យេីងមិនដែលទទួលចំណាត់ថ្នាក់បាតតារាងលេីទីផ្សារដូចឯងទេ Kang Dongmin ឯងគិតថាសម្ដីឯងប៉ុណ្ណឹងយេីងខ្លាចរអាមែនទេ .. កុំភ្លេចឲ្យសោះថាឯងនៅមានជំនួញផ្លូវងងឹតច្រេីនប្រយ័ត្នតែគេចាប់បានយេីងនឹងអបអរឯងមិនខានទេ ] Jungkook តបទៅវិញដោយមានទំនុកចិត្ត ម្យ៉ាងទៀតគេក៏ដឹងថា Dongmin រកសុីខុសច្បាប់ផងដែរ

( សម្ដីបានណាស់ឯង ប្រយ័ត្នតែថ្ងៃណាមួយយេីងឲ្យឯងក្រាបសំពះអង្វរកយេីងទៅ ) Dongmin តបទៅវិញដោយការខឹងសម្បារ

[ យករួចខ្លួនឲ្យបានសិនទៅ ] Jungkook ថាហេីយក៏ចុចបិតទូរស័ព្ទតែម្ដង គេមិនចង់ឆ្លេីយឆ្លងជាមួយមនុស្សថោកទាបបែបនោះទេ

ការងារម្នាក់ៗក៏ដំណេីរការទៅធម្មតា ... រហូតដល់រំលងបានមួយថ្ងៃ គឺឈានដល់ថ្ងៃដែលជាខួបអាពាហ៍ពិពាហ៍របស់លោក Jeon Suho និងលោកស្រី Jeon Haru ក្មេងៗអ្នកបម្រេីនាំគ្នាបោសសម្អាតផ្ទះតាមសំដីណែនាំរបស់កូនប្រុសតែម្នាក់គឺ Jeon Jungkook ... ថ្ងៃនេះគេឆ្លៀតពីការងារមកជួយរៀបចំពិធីនៅឯងផ្ទះ ឯ Yumin មានប្រជុំការងារសំខាន់ទេីបមិនបានមកជួយ តែយ៉ាងណាល្ងាចបន្តិចនាងគង់តែមកចូលរួមដដែល

" Jungkook មកញ៊ាំអាហារថ្ងៃត្រង់សិនមក កូននឿយហត់ហេីយ " លោកស្រី Haru ដេីរមកហៅកូនប្រុសដែលកំពុងរៀបចំពិធីនៅសួនស្មៅខាងមុខផ្ទះ

បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់   (END)Where stories live. Discover now