Part 31

715 34 6
                                    

រឿង បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់

[ ភាគទី 31 ]

Mike កាន់ឯកសារហេីយឱនគោរពចៅហ្វាយនាយ Jungkook ងក់ក្បាលហេីយទទួលយកឯកសារពីដៃចំណិតរបស់ខ្លួនយកមកមេីលរូបមនុស្សស្រីម្នាក

« លោកស្រី Fa Euna ជាអតីតលេខារបស់លោក Jeon ដែលជាលោកតាអ្នកប្រុស លោកស្រីត្រូវបានលោក Kang បង្ខំឲ្យដាក់ថ្នាំបំពុលចូលក្នុងកែវកាហ្វេរបស់ លោក Jeon រាល់ថ្ងៃរហូតដល់លោកបានបាត់បង់ជីវិត សូម្បីលោកប្រុស Jeon suho ក៏ត្រូវបានពិសាថ្នាំនោះដែរ តែដោយសាររាងកាយរបស់លោករឹងមាំទេីបមិនប៉ះពាល់ដល់ជីវិតរបស់លោក » Mike រៀបរាប់អ្វីដែលខ្លួនបានស៊េីបរួចមក កាលនោះទោះជាមិនប៉ះពាល់ដល់ជីវិតតែលោក Suho ត្រូវសម្រាកព្យាបាលយ៉ាងយូរហេីយក្រុមហ៊ុនស្ទេីរតែដួលរលំសំណាងដែលមានភរិយារឹងមាំជួយចាត់ចែង ហេីយកូនប្រុសដែលឆ្លាតជួយធ្វេីការជំនួស រួមទាំងបងប្អូនបង្កេីតរបស់លោកជួយជ្រោមជ្រែងផងដែរ

« ពេលនេះស្រ្តីម្នាក់នោះនៅឯណា » Jin ទទួលរូបពីដៃប្អូនប្រុសយកមកមេីល

« គាត់រស់នៅផ្ទះតូចមួយនៅ Busan លោក Kang សន្យាថានឹងផ្ដល់លុយឲ្យប្ដីរបស់គាត់ព្យាបាលជំងឺដល់ជាសះស្បេីយ ប៉ុន្តែលោក Kang ក្បត់សន្យាទេីបមានការទាស់ទែងគ្នាប៉ុន្មានថ្ងៃមុននេះ »

« អាក្រក់ណាស់ វាប្រេីល្បិចលបខាំ ចង់លេបត្របាក់ Jeon's Group តែមិនបានសម្រេចព្រោះលោកពូ suho នៅមានជីវិត » J-hope

« ផ្ដល់លុយឲ្យស្ត្រីនោះមួយចំនួយដេីម្បីព្យាបាលប្ដីនាងទៅ ហេីយឲ្យនាងជួយធ្វេីសាក្សីក្នុងរឿងក្ដីនេះ » Jin

« តែយេីងមិនទាន់មានភស្តុតាងគ្រប់គ្រាន់នោះទេបងប្រុស យ៉ាងណាយេីងត្រូវរកវាបន្ថែមទៀតសិនទេីបបាន » Minsoo និយាយ នាងជាប៉ូលីសនាងដឹងច្បាស់ណាស់ចំពោះការងារបែបនេះ

« រឿងនេះពួកយេីងគ្រប់គ្នានឹងធ្វេីវារួមគ្នា » Jungkook

« តែខ្ញុំថាវានឹងមិនពិបាកនោះទេ ពួកបងក៏ដឹងថាមានមនុស្សម្នាក់ដែលតែងព្យាយាមធ្វេីរឿងមួយនេះដូចគ្នា ទោះជារឿងក្ដីខុសគ្នាយ៉ាងណាក៏មានគោលដៅតែមួយ » Minsoo និយាយចេញមកធ្វេីឲ្យគ្រប់គ្នាយល់ ព្រោះម្នាក់នោះគឺ Park Jimin គេក៏ជាអ្នកប្រម៉ាញ់រកភស្តុតាងតាមចាប់លោក Kang ដូចគ្នា

បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់   (END)Where stories live. Discover now