Part 24

640 26 0
                                    

រឿង បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់

[ ភាគទី 24 ]

Yumin បេីកឡានចេញពីក្រុមហ៊ុនមកដល់ហាងកាហ្វេដែល Minsoo បានប្រាប់ ... រួចក៏បេីកទ្វាឡានដេីរចូលទៅខាងក្នុងហាងកាហ្វេនោះ ... Minsoo ឃេីញ Yumin ដេីរចូលទៅនាងលេីកដៃឲ្យសញ្ញាប្រាប់មិត្តឲ្យដឹង ... Yumin ក្រលេកឃេីញនាង ញញឹមហេីយដេីរទៅរក

    " យ៉ា!!! លោកស្រី Jeon រៀបការរួចដូចជាមានសាច់ឈាមណាស់ណ៎" គ្រាន់តែ Yumin អង្គុយភ្លាម Minsoo ក៏បង្អាប់មិត្តដោយអស់សំណេីច

    « ឆឺស!! នាង Soo កុំមកនិយាយអត់បានការ ក្រែង Jungkook ជាបងឯងមិនអញ្ចឹង ? គេមានសាច់ឈាមឲ្យយេីងដណ្ដេីមហេស៎? » Yumin អស់សំណេីចនឹងមិត្ត

    " ហៃយ៉ា! ចុះពេលណាទេីបយេីងបានក្មួយពរនឹងគេទៅ " Minsoo ឱនមុខទៅជិត Yumin ហេីយសួរទាំងញញឹម

    « ឆ្កួត ! ឯងមកសួរស្អីបែបនេះនាង Soo គិតតែឯងទៅពេលណាទេីបមានគូនឹងគេ » Yumin សម្លក់អ្នកជាមិត្តហេីយសួរបន្ត

    " យេីងគ្មានពេលមកគិតរឿងនេះទេ ចាំឲ្យបង Jhope គិតគូមុនចុះ ណាមួយយេីងរវល់ការងារច្រេីនណាស់"

   « និយាយអញ្ចឹង ឯងមកកូរ៉េវិញមិនផ្ដល់ដំណឹងមុនបែបនេះ មានការងារសំខាន់អ្វីមែនទេ? » Yumin សួរទៅកាន់ Minsoo ព្រោះនាងជាប៉ូលីសស៊េីបអង្កេតអន្តរជាតិ បេីមានការងារសំខាន់ទេីបនាងកាន់ការងារទាក់ទងនឹងរឿងក្ដីនោះ

    " មែនហេីយ! នៅកូរ៉េមានពួកជួញដូរគ្រឿងញៀនខ្នាតធំ យេីងមកនេះដេីម្បីស៊េីបរកមេខ្លោងធំដែលលាក់ខ្លួននៅកូរ៉េនេះ" Minsoo និយាយប្រាប់មិត្ត ... ថ្វីត្បិតនាងជាប៉ូលីសតែអត្តសញ្ញាណពិតរបស់នាងមិនសូវមានអ្នកដឹងនោះទេ វាជាភាពងាយស្រួលក្នុងការស៊េីបរកការពិតនិងចាប់ជនល្មេីស

    « ច្បាស់ជាគ្រោះថ្នាក់ណាស់ហេីយ ឯងធ្វេីវាតែឯងទេហេស៎?» Yumin សួរទៅមិត្តដោយក្ដីបារម្ភ

    "មានក្រុមការងារនៅកូរ៉េជួយដែរ ! និយាយអញ្ចឹងតោះត្រឡប់ទៅវិញព្រោះយេីងមានការងារត្រូវធ្វេីបន្តិច ឯងជូនយេីងទៅ Condo តែម្ដងទៅ" Minsoo និយាយហេីយរៀបចំឥវ៉ាន់និងដាក់គិតលុយថ្លៃកាហ្វេ

បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់   (END)Where stories live. Discover now