Part 23

856 30 3
                                    

រឿង បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់

[ ភាគទី 23 ]

___ Morning ____ Seokjin's Mansion

Yuna រៀបចំខោអាវសម្រាប់ Jin ស្លៀកពាក់ទៅធ្វេីការ វាជាតួនាទីរបស់នាងដែលត្រូវក្រោកពីព្រលឹមរៀបចំខ្លួនជាស្រេច ទេីបមករៀបចំខ្លួនឲ្យ Jin ម្ដង ... ជួនកាល Yuna ក៏ឆ្ងល់ដែរ គេគ្មានដៃឬយ៉ាងម៉េចទេីបត្រូវឲ្យនាងមករៀបចំខ្លួនឲ្យដូចជាក្មេងបែបនេះ ... នាងឈរភ្លឹកគិតបន្តិចស្រាប់តែមានកន្សែងហោះមកគ្របក្បាលនាងតែម្ដង

" នែ៎ ! លោកឆ្គួតទេហេស៎ បានជាបោះកន្សែងមកលេីក្បាលខ្ញុំបែបនេះ " Yuna ទាញកន្សែងចេញ ហេីយស្ដីឲ្យគេដោយការមិនពេញចិត្ត

« ឃេីញឈរស្ងៀម ក៏ដាស់ឲ្យមានស្មារតីមកវិញ » Jin ញាក់ស្មា ហេីយដែរចូលទៅជិតនាង

" កុំ.. កុំចូលមកជិតខ្ញុំ.. ឆាប់ទៅស្លៀកពាក់ឲ្យត្រឹមត្រូវសិនទៅ " Yuna ហាម Jin ដែលកំពុងដេីរមកជិតនាង ព្រោះពេលនេះ Jin មានតែកន្សែងមួយស្លៀកតែប៉ុណ្ណោះ

« ហេតុអី? » Jin ញោចមាត់ញញឹម ហេីយនៅតែបន្តដេីរទៅក្បែរនាង ធ្វេីឲ្យនាងបោះជំហានថយក្រោយរហូតទល់ខ្នងនឹងជញ្ជាំង ហេីយ Jin ដាក់ដៃច្រត់នឹងជញ្ជាំង សម្លឹងមុខ Yuna ដែល កំពុងតែភ័យ

" លោ... លោក .. ធ្វេី .. អី? " Yuna សួរទាំងព្រិចភ្នែកញាប់ស្អេក

« ធ្វេីអី ? ខ្ញុំគ្រាន់តែមកយកសម្លៀកបំពាក់របស់ខ្ញុំ ! យ៉ាងម៉េចគិតថាខ្ញុំចង់ធ្វេីស្អី? » Jin ញញឹមចុងមាត់ពេលបានធ្វេីឲ្យនាងភ័យ ហេីយលូកដៃយកស្លៀកបំពាក់របស់ខ្លួនក្នុងដៃ Yuna

" ទៅស្លៀកពាក់ទៅ " Yuna ដេញខណៈដែលឃេីញខ្សែភ្នែករបស់ Jin នៅតែសម្លឹងមកនាង

« មិញនេះគិតដល់ណាហេីយ? មាត់ថាឲ្យខ្ញុំស្លៀកពាក់តែដៃមិនឲ្យសម្លៀកបំពាក់មកខ្ញុំ ប្រហែលជាចង់នៅមេីលខ្លួនប្រាណរបស់ខ្ញុំឲ្យបានយូរមែនទេ» Jin និយាយឌឺដងជាមួយនាង

" ឡប់សតិ ! អ្នកណាចង់មេីលខ្លួនរបស់លោក ឆាប់ទៅស្លៀកពាក់ទៅ នឹងបានចុះទៅញ៊ាំអាហារពេលព្រឹក " Yuna សម្លក់មុខ Jin

បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់   (END)Where stories live. Discover now