Part 17

830 32 8
                                    

រឿង បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់

[ ភាគទី 17 ] សូមរីករាយក្នុងការអាន

/ Night scene/

បន្ទាប់ពីញ៊ាំអាហារពេលល្ងាចរួច jk និង Yumin ឡេីងទៅបន្ទប់ដេីម្បីរៀបចំខ្លួនគេង ... ចំណែករឿងដែលសុំឲ្យ Jae eun ធ្វេីការនៅ Jeon Group ក៏បាននិយាយគ្នារួចរាល់ដែរ

« អូនចូលងូតទឹកមុនបងទៅ នេះកន្សែង » jk ហុចកន្សែងឲ្យរាងតូច

" ok អរគុណ បងសម្លាញ់ " Yumin និយាយរួចក៏រត់ចូលក្នុងបន្ទប់ទឹកបាត់ព្រោះតែអៀន ឯរាងក្រាស់ឈលេចស្នាមញញឹមម្នាក់ឯង ... បន្ទាប់ពីងូតទឹកបានរួចរាល់ទាំងពីរនាក់ហេីយ ពួកគេក៏ចូលគេងតាមធម្មតា

« Good night ណា៎ » jk ឆ្លៀតថេីបថ្ងាសរាងតូចបន្តិចទេីប ដាក់ខ្លួនគេងក្បែរនាង

" អឹម .. Good night ដូចគ្នាណា៎ " រាងតូចតបវិញ ហេីយខិតខ្លួនទៅឱបរាងក្រាស់

/ Morning 5 :00 am /

Jk ប្រាស់ខ្លួនបន្តិចទេីបក្រោកឡេីងព្រោះគិតថានឹងទៅធ្វេីអាហារពេលព្រឹកឲ្យរាងតូច ... គេងាកខ្លួនទៅរកនាងតែមិនឃេីញ ឬមួយនាងក្រោកពីគេងហេីយ ... តែតាមទម្លាប់នាងមិនដែរក្រោកលឿនបែបនេះទេ ... រាងក្រាស់ចុះពីលេីគ្រែហេីយបេីទ្វាបន្ទប់ដេីរទៅផ្ទះបាយ ... គ្រាន់តែទៅដល់ផ្ទះបាយស្នាមញញឹមក៏លេចចេញមកលេីផ្ទៃមុខរាងក្រាស់ ... គេសម្លឹងមេីលរាងតូចដែលកំពុងចម្អិនអាហារពេលព្រឹកយ៉ាងយកចិត្តទុកដាក់ ... រាងតូចភ្ញាក់ព្រឺតពេលដឹងថាមានដៃមួយគូរមកឱបនាងពីក្រោយ

« Jk បងភ្ញាក់ហេីយហេស៎ ? » នាងសួរទាំងបែបមុខទៅរកគេ

" បងទម្លាប់ភ្ញាក់ម៉ោងនេះរាល់ថ្ងៃ អូនទេដែលចម្លែក ហេតុអីក្រោកលឿនម្ល៉ះ ? " jk ដាក់ចង្កាលេីស្មារាងតូចពេលនាងបែរខ្លួនទៅធ្វេីម្ហូបវិញ

« គ្រាន់តែចង់បំពេញតួនាទីជាប្រពន្ធល្អខ្លះ ព្រោះរាល់ដងបងធ្វេីឲ្យញ៊ាំរហូត » នាងលូកដាក់បិទហ្គាសហេីយងាកមករកប្ដីម្ដងទៀតទាំងញញឹម

បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់   (END)Where stories live. Discover now