Part 29

609 30 5
                                    

រឿង  បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់

[ ភាគទី 29 ]

• Jeon 's Group

« ធ្វេីបានល្អណាស់ Mike ពេលនេះ អា Dongmin វាប្រាកដជាខកបំណងមិនខានទេ » Jungkook ត្រឡប់មកពីកំពង់ផែវិញ ... ដំណេីរចូលក្នុងក្រមហ៊ុនទាំងញញឹម

" ពួកកូនចៅយេីងបានប្រាប់ថា មានមនុស្សចម្លែកៗលបមេីល តាមមេីលប្រហែលជាកូនចៅ Dongmin ហេីយ " Mike ដេីរពីក្រោយចៅហ្វាយ

« ស្អែកនេះ ពួកវាមានការដោះដូរទំនិញខុសច្បាប់ ... វាមិនដឹងនោះទេថាប៉ូលីសកំពុងត្រៀមគុកសម្រាប់វា » Jungkook ចូលដេីរក្នុង office ហេីយអង្គុយយ៉ាងសមចិត្ត

" ខ្ញុំឆ្ងល់ណាស់ហេតុអីប៉ូលីសមិនចាប់ពួកវាបានតាំងពីយូរមក " Mike

« ប៉ូលីសថ្នាក់លេីសុីសំណូកពីពួកវា ទោះបីប៉ូលីសថ្នាក់ក្រោមរកឃេីញភស្តុតាងនៅនឹងកន្លែង ក៏គ្មានសិទ្ធចាប់វាដែរ » Jungkook

" លោកប្រុស Jimin ជាប៉ូលីសសម្ងាត់មែនទេចៅហ្វាយ? " Mike សាកសួរព្រោះ គេធ្លាប់ឮចៅហ្វាយពិភាក្សាគ្នាទាក់ទងនឹងរឿងច្បាប់ផ្សេងហេីយរាល់លេីកគឺជួបគ្នាដោយសម្ងាត់ទៀតផង

« មែន តែនេះជារឿងសម្ងាត់មិនត្រូវឲ្យលេចចេញទៅក្រៅទេ» Jungkook មេីលមុខកូនចៅទាំងដាក់កំហិត

" បាទ ខ្ញុំនឹងលាក់ទុកជាការសម្ងាត់ " Mike ឱនគោរព

« ទៅសម្រាកសិនទៅបន្តិចទៀតយេីងទៅ Kim's Group »

" បាទចៅហ្វាយ " Mike ឱនលា ហេីយបេីកទ្វាចេញទៅ

' ទឺត ទឺត ' Phone calling

[ អាឡូ Jimin មានការអីមែនទេ? ] Jungkook

[ យេីងឮថាឯងបញ្ជូនទំនិញរួចហេីយមែនទេ? ] Jimin

[ មែនហេីយ ! កាលពីព្រឹកមិញនេះ ] Jungkook

[ យេីងថាឯងគួរប្រយ័ត្នខ្លួនផង ព្រោះអា Dongmin វាអាចនឹងធ្វេីអីមួយ ដែលយេីងស្មានមិនដល់ក៏ថាបាន ] Jimin

បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់   (END)Where stories live. Discover now