Part 21

701 31 0
                                    

រឿង  បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់

[ ភាគទី 21 ]

    ៚ Kim Seokjin Group

    តាំងពីថ្ងៃដែល Yuna ទៅស្នាក់នៅភូមិគ្រឹះរបស់ Jin មក ... អ្នកទាំងពីរដូចជាកាន់តែគ្មានភាពចុះសម្រុងគ្នា ... Yuna តែងតែតវ៉ាពេលដែល Jin ឲ្យនាងរៀបចំខោអាវ និង ចងក្រវ៉ាត់កឲ្យគេ ឬ ធ្វេីម្ហូបឲ្យគេទាំងដែលមានម៉ែដោះ Mei ជាអ្នកធ្វេីឲ្យស្រាប់ទៅហេីយ ... ឯ Jin ក៏ដូចគ្នាគេមិនចូលចិត្តពេលនាងមកតមាត់ជាមួយគេទេ ... រាល់ថ្ងៃពួកគេត្រូវជិះឡានទៅក្រុមហ៊ុនជាមួយគ្នា ព្រោះនេះជាបញ្ជារបស់ Jin ទោះជា Yuna ចង់ប្រេីឡានរបស់ខ្លួន បេីកទៅខ្លួនឯងក៏មិនបានដែរ ...

    • In office

    " Yuna ថ្ងៃនេះមានប្រជុំទាក់ទងនឹងគម្រោងសាងសង់នៅ Jeju ជួបរៀបចំឯកសារ និងហៅអ្នករួមភាគហ៊ុនផង " Jin និយាយទាំងមុខស្មេី ហេីយភ្នែកកំពុងសម្លឹងកុំព្យូរទ័រ

   « ចា៎ ... លោកចង់ចាប់.... » Yuna មិនទាន់និយាយចប់ផង Jin ក៏និយាយកាត់

    " ចាប់ផ្ដេីមម៉ោង 9 :00 am ... ទៅចាត់ការភ្លាមទៅនេះគឺម៉ោង 7 : 20 am ហេីយ " Jin

    « ខ្ញុំរៀបចំម៉េចនឹងទាន់ទៅ ... នៅសល់ពេលមិនដល់ 2 ម៉ោងទៀតនោះទេ » Yuna និយាយទាំងហួសចិត្ត នេះតាំងចិត្តធ្វេីបាបនាងច្បាស់ណាស់ ... ទម្រាំរៀបចំឯកសារ កោះហៅអ្នករួមភាពហ៊ុន នៅមានរៀបចំបន្ទប់ប្រជុំទៀត យ៉ាងហោចណាស់ក៏គួរតែមានពេលសម្រាប់នាង 4 ម៉ោងដែរ ... បេីមិនអញ្ចឹងទេនាងប្រាកដជាហត់ស្លាប់មិនខាន

    " បេីការងារប៉ុណ្ណឹងអ្នកនាងធ្វេីមិនបាន អ្នកនាងគិតថាជួយការងារពូ Hanji បានទេ? " Jin លេីកយកអ៊ុំប្រុសរបស់នាងមកនិយាយ

   « ហុឹស អាងតែខ្លួនជាចៅហ្វាយ ចង់បានអីក៏បានហ្នឹង លោកមិនចេះគិតគូពីអ្នកដទៃនោះទេ » Yuna និយាយហេីយក៏ដេីរចេញ ពី Office ... ទោះជានាងខឹងតែនាងនៅតែធ្វេីការងារដែលគេប្រេីដដែល

    • At 11:00 am

    បន្ទាប់ពីប្រជុំចប់ Jin និង Yuna ក៏ត្រូវទៅញ៊ាំអាហារក្បែរក្រុមហ៊ុនជាមួយគ្នា ... ទោះបី Yuna ប្រកែកមិនព្រមទៅជាមួយ ក៏មិនបានព្រោះ Jin មិនព្រម ទេីបនាងត្រូវទៅជាមួយទាំងចិត្តមិនចង់ ... ពួកគេនៅបន្តការងាររៀងៗខ្លួននៅក្រុមហ៊ុនរហូតដល់ល្ងាចទេីបត្រឡប់ទៅផ្ទះវិញ

បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់   (END)Where stories live. Discover now