រឿង បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់
[ ភាគទី 13 ]
បន្ទាប់ពី Yumin រៀបចំខ្លួនរួច នាងក៏ដេីរចេញពីបន្ទប់ទឹកទៅ office របស់ Jungkook តាមដែល Mike បានប្រាប់ទុកជាមុន
/ ក្រាក .... ទ្វា office របស់ jungkook ក៏បានបេីក /
« Jungkook ខ្ញុំមករំខានលោកដែលទេ? » Yumin ដេីរទៅក្បែរ jungkook ដោយមិនបានចាប់អារម្មណ៍អ្នកអង្គុយលេីសាឡុង
" សម្រាប់អូនម៉េចនឹងអាចរំខានបងទៅ បងសប្បាយចិត្តទៅវិញទេដែលអូនមកលេងបងដល់ក្រុមហ៊ុន ចុះអូនមិនរៀនទេហេស៎ ? " jungkook ងេីបចេញពីកៅអីដេីរទៅរកប្រពន្ធ
« មិនរៀនទេ ... ចុះ នោះជាអ្នកណានឹង jungkook » Yumin ក្រឡេកទៅឃេីញភ្នែកមួយគូុរដែលសម្លឹងនាងលេី ក្រោម
" ជាមិត្តជិតស្និត ... ហេីយក៏ជាមិត្តសំខាន់ទៀតផង " wonie និយាយកាត់ jungkook ដោយក្រសែភ្នែក ឌឺដង Yumin
" ខ្ញុំមិនបានសួរនាង មានសុជីវធម៌ខ្លះទេ? " Yumin ឌឺដងទៅវិញព្រោះដឹងថានាងមិនមែនមនុស្សល្អនោះទេ ឯ jungkook មិនហ៊ានមាត់ក៎ នោះទេ ហេីយwonieវិញ ក្ដៅចិត្តមិនស្ទេីទេ
« នែ៎ នាងក្មេងឆ្គួតឯងជេយេីងហេស៎ ? » wonie ចង្អុលមុខ Yumin
" បានហេីយ wonie នាងគ្មានសិទ្ធិមកធ្វេីអីផ្ដេសផ្ដាសក្នុង office ខ្ញុំទេ " jungkook ទ្រាំមិនបានក៏និយាយ
« តែ jungkook លោកក៏ឃេីញថាវាជេខ្ញុំណា៎ វាជាអ្នកណាឲ្យសន្តិសុខមកអូសវាចេញទៅ » wonie ធ្វេីញិកញ៉ក់ដាក់ jungkook
" មាយាពេកហេីយ នាងនឹងហេីយដែលត្រូវចេញមុខនឹងខ្ញុំប្រេីហិង្សាលេីកទី 2 " ... លេីកទី 2? Jungkook ឆ្ងល់តែមិនហ៊ានសួរអ្នកជាប្រពន្ធ
« នាងក្មេងម្សិលម្ងៃ គិតថាមកគម្រាមខ្ញុំហេស៎ ខ្ញុំជាមនុស្សសំខាន់របស់ CEO ក្រុមហ៊ុននេះណា៎ » wonie សេីចចម្អក Yumin ហេីយញាក់ចិញ្ចេីមឌឺថែមទៀតផង .. ព្រោះការស្លៀកពាក់ជាសិស្សបែបនេះប្រហែលក្មេងដែល jungkook រេីសមកចិញ្ចឹមផងក៏មិនដឹង
YOU ARE READING
បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់ (END)
Romanceប្រភេទប្រលោមលោក សេហ្នារវាង មនុស្សប្រុសនិងស្រី ដែលមុនដំបូងហាក់មិនយល់ពីគ្នា តែបន្ទាប់មកក៏ស្រឡាញ់គ្នាខ្លាំងទោះមានឧបសគ្គក៏ដោយ រឿងនេះមិនសូវកំសត់អីនោះទេ ព្រោះតួអង្គគ្មានការក្បត់គ្នានោះទេ មានតែអ្នកមកជ្រាជ្រែក តែមិនដែលបានសម្រេចព្រោះពួកគេស្រឡាញ់គ្នាខ្លាំង ...