Part 26

761 32 6
                                    

រឿង  បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់

[ ភាគទី 26 ]

    • មន្ទីពេទ្យ

    Jungkook ចូលចតឡាននៅមុខមន្ទីពេទ្យរបស់ Namjoon.. គេរត់បេីកទ្វាឲ្យប្រពន្ធដែលអង្គុយធ្វេីមុខក្រញូវ មិននិយាយរកគេតាំងពីមកពីផ្ទះ

    « ដល់ហេីយ ! អូនចុះមក ទៅពិនិត្យសុខភាព» Jungkook បេីកទ្វាឡានហេីយនិយាយ

    " មិនចូលទេ ! អូនប្រាប់ហេីយថាមិនចូលចិត្តពេទ្យ មិនបានឈឺអ្វីនោះទេ " Yumin តបទៅវិញទាំងមុខជូរ

    « តែអូនក្អួត អូនស្លេកស្លាំង ហេីយអូនក៏ប្រាប់ថាអស់កម្លាំង បងបារម្ភពីអូនខ្លាំងណាស់ដឹងទេ ចូលពិនិត្យបន្តិចទៅណា » Jungkook ព្យាយាមលួងលោមប្រពន្ធដោយសម្លេងទន់ភ្លន់

    " ក៏បាន តែបងត្រូវនៅក្បែរៗអូន " Yumin

    « បាទ បានបងនឹងនៅក្បែរអូន ! មោះដេីររួចទេ? » Jungkook គ្រាប្រពន្ធចេញពីឡាន

    " មិនអីទេ បងជួយគ្រាអូនតិចៗទៅបានហេីយ " Yumin និង Jungkook ចូលទៅក្នុងមន្ទីពេទ្យ ... Namjoon ជាអ្នកពិនិត្យអាការៈរបស់ Yumin

    « បង Joon តេី Yumin កេីតអី? » បន្ទាប់ពីបានសួរនាំអាការៈរបស់នាងរួច Jungkook រហ័សសួរទៅបងប្រុសតែម្ដង

    " គ្មានបញ្ហាអីនោះទេ .. បងសុំពិនិត្យពោះរបស់ Yumin បន្តិច " Namjoon ញញឹមតិចៗ

    « ចា៎! បាន » Yumin ឆ្លេីយ

    " Yumin ឡេីងគេងលេីគ្រែសិនទៅ " Namjoon ប្រាប់ឲ្យ Yumin ឡេីងលេីគ្រែពិនិត្យជំងឺ ... នាងឡេីងគេងតាមសម្ដីបងថ្លៃ ឯ jungkook ឈរកាន់ដៃនាង ... Namjoon ចាប់ផ្ដេីមដំណេីរអេកូ ពោះរបស់ Yumin.. នៅលេីអេក្រង់ពិនិត្យបង្ហាញឲ្យឃេីញកោសិកាដែលកំពុងលូតលាស់

    « អបអរសាទរ Yumin និង Jungkook ផង ពួកឯងកំពុងមានកូនហេីយ » Namjoon និយាយទាំងញញឹម

    " Yumin.. មានផ្ទៃពោះមែនទេ? " Jungkook សួរទាំងរំភេីបចិត្ត ឯ Yumin ក៏រំភេីបដល់ថ្នាក់និយាយមិនចេញ

បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់   (END)Where stories live. Discover now