Part 16

905 28 0
                                    

រឿង បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់

[ ភាគទី 16 ] សូមរីករាយក្នុងការអាន

/ 3 days ago / Morning:)

បន្ទាប់ពីពេលវេលាកន្លងទៅអស់រយៈពេល 3 ថ្ងៃ ... ថ្ងៃនេះ Yumin ក៏ត្រូវប្រលងបញ្ចប់ថ្នាក់មហាវិទ្យាល័យ រួមជាមួយនឹងមិត្តភក្តិរបស់នាងដូចគ្នា ... Yumin ស្ពាយកាតាបចុះតាមជណ្ដេីរតម្រង់ទៅតុអាហារដែលមាន Jungkook ជាប្ដីអង្គុយរងចាំជាស្រេច ... ថ្ងៃនេះរាងក្រាស់ជាអ្នកចម្អិនអាហារពេលព្រឹកដោយខ្លួនឯង ម្យ៉ាងទៀតឥឡូវពួកគេបានប្រាប់ Yim ជាអ្នកបម្រេីឲ្យធ្វេីតែកិច្ចការផ្សេងៗដូចជា សម្អាតផ្ទះ បោកខោអាវ និង ថែសួន ក្រៅពីនោះបេីមានអ្វីបន្ថែមពួកគេនិងប្រាប់ឲ្យធ្វេី ហេីយឥឡូវ Yim និង Mike នៅផ្ទះតូចខាងក្រោយជាមួយគ្នាដាច់ដោយឡែក ... Jungkook និង Yumin ធ្វេីបែបនេះព្រោះការងារផ្សេងទៀតពួកគេយល់ថាអាចធ្វេីបាន ហេីយរាងក្រាស់ចង់ឲ្យបំពេញតួនាទីរបស់ពួកគេឲ្យបានច្រេីនទេីបគិតថាជីវិតអាពាហ៌ពិពាហ៌នឹងមានន័យ ..

« មោះអង្គុយចុះមកញ៊ាំអាហារពេលព្រឹកជាមួយគ្នា » jungkook ហៅ Yumin

" ដឹងហេីយ ... តោះឆាប់ញ៊ាំទៅ " Yumin អង្គុយចុះហេីយនិយាយ

« អូនប្រលងប៉ុន្មានថ្ងៃដែរ ? » jungkook សួរទៅប្រពន្ធដែលកំពុងញ៊ាំអាហារ

" គឺ 2 ថ្ងៃ " Yumin

« ថ្ងៃនេះបងជូនអូនទៅដោយខ្លួនឯង » jungkook

" ឱ ! ចុះ Mike មិនទៅជាមួយលោកទេហេស៎ " Yumin សួរព្រោះរាល់ដង Mike ជាអ្នកបេីកឡានជូន Jungkook ទៅ ហេីយនាងក៏ទៅជាមួយដែរព្រោះផ្លូវតែមួយ

« បងឲ្យ Mike បេីកឡានមួយផ្សេងទៀត ព្រោះថ្ងៃនេះ Mike គេទៅក្រុមហ៊ុនមុខបាត់ហេីយ នៅទីនោះមានបញ្ហាបន្តិចបន្តួច »

" អឹម ... " Yumin ងក់ក្បាលតិចហេីយមិនមាត់ រហូតដល់ពួកគេញ៊ាំរួចទេីប រៀបចំឡេីងឡានទៅសាលា

/ At school/

" ស៊ូៗ ណា៎ បងរងចាំផ្ដល់កម្លាំងចិត្តឲ្យអូន " jungkook ឈប់ឡាននៅមុខសាលាហេីយនិយាយ

បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់   (END)Where stories live. Discover now