រឿង ៖ បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់
[ ភាគទី 5 ]
[ Coffee shop ]
Jae eun « អេ Yumin គ្នានៅទីនេះ » Jae eun ក្រឡេកឃេីញ Yumin ក៏បក់ដៃហៅ
Yumin « ឯងមកដល់យូរហេីយហេស៎ ឯណា Yuna »
នាងអង្គុយហេីយសួរJae eun « Yuna រវល់មិនបានមកទេ ហេីយយេីងក៏ទេីបមកដល់ដែរ ហៅអីញ៊ាំសិនទៅ » ពួកគេហៅអីញ៊ាំរួច Yumin ក៏និយាយ
Yumin « រឿងយេីងកាន់តែស្មុកស្មាញហេីយ យេីងមិនដឹងធ្វេីម៉េចទេ » នាងនិយាយទាំងចង់យំ
Jae eun « លោក Jeon ជាមនុស្សល្អឯងគួរតែបេីកចិត្តទទួលយកគេខ្លះទៅ ថាមិនត្រូវឯងអាចស្រឡាញ់គេខ្លាំងទៀតផង » នាងដឹងគ្រប់យ៉ាង ព្រោះ Yumin បាន call ប្រាប់ពីរឿងដែល Madam kim ទៅលេង
Yumin « តែគ្នាមិនចូលចិត្តគេទេ ឯងក៏ដឹង »
Jae eun « បេីអញ្ចឹងមានតែវិធីមួយទេឯង គឺ ស្រឡាញ់គេ វិញទៅ នោះឯង និងគេ ប្រាកដជាមានក្ដីសុខដូចគ្នា »
Yumin « តែយេីង ..... » នាងស្ទាក់ស្ទេីរ
Jae eun « អឺ ណាជឿគ្នាទៅ បេីកចិត្តឲ្យលោក jungkook ទៅ គ្នាលាទៅសិនហេីយព្រោះមានការ ប្រញាប់ Bye » ថារួចនាងក៏ចេញទៅ ហេីយ Yumin ចេញទៅតាមក្រោយ
Yumin នាងទៅផ្ទះដោយជិះតាក់សុី និង កំពុងគិតបណ្ដេីរ
« នេះខ្ញុំត្រូវព្រមទទួលថាគេជាស្វាមី របស់ខ្ញុំមែនទេ ? ខ្ញុំត្រូវស្រឡាញ់គេតេីមែនទេ ? តេីខ្ញុំគួរចាប់ផ្ដេីមពីចំណុចណា ? ហឺយ គ្រាន់តែគិតក៏ធុញដែរ »
បន្តិចក្រោយមក Yumin ក៏មកដល់ផ្ទះ នាងដេីរចូលទៅក្នុងផ្ទះតែមានអារម្មណ៍ថាស្ងាត់ តេី jungkook ទៅណា បាត់ហេីយ ? មិនគិតច្រេីន Yumin ក៏ចូលទៅក្នុងបន្ទប់គេងក្រាក
« អាយ ...!!!!!! អាប្រុសឡប់មិចក៏មិនស្លៀកពាក់ឲ្យត្រឹមត្រូវ មិនចេះខ្មាស់គេទេហេស៎ » jungkook ដែលស្លៀកកន្សែងត្រឹមចង្កេះចេញពីបន្ទប់ទឹកមក ធ្វេីឲ្យ Yumin ភ្ញាក់ មិនស្ទេីរនោះទេ
Jungkook « ក៏បងស្មានតែអូនមិនទាន់មកវិញទេីបមិន ទាន់ស្លៀកពាក់ ម្យ៉ាងបងក៏មានកន្សែងមិនមែនស្រាតឯណា »
YOU ARE READING
បង្ខំស្នេហ៍បង្ខាំងចិត្តស្អប់ (END)
Romanceប្រភេទប្រលោមលោក សេហ្នារវាង មនុស្សប្រុសនិងស្រី ដែលមុនដំបូងហាក់មិនយល់ពីគ្នា តែបន្ទាប់មកក៏ស្រឡាញ់គ្នាខ្លាំងទោះមានឧបសគ្គក៏ដោយ រឿងនេះមិនសូវកំសត់អីនោះទេ ព្រោះតួអង្គគ្មានការក្បត់គ្នានោះទេ មានតែអ្នកមកជ្រាជ្រែក តែមិនដែលបានសម្រេចព្រោះពួកគេស្រឡាញ់គ្នាខ្លាំង ...