តួរស្រី«គីម អារ៉ា»
អារ៉ា នាងជាកូនស្រីអ្នកមានស្តុកស្តម្ភម្នាក់។បច្ចុប្បន្ននេះនាងមានអាយុ១៩ឆ្នាំជាមួយគ្នានេះផងដែរឆ្នាំនេះនាងរៀនឆ្នាំទីមួយ។ស្រតូចច្រឡឹងនេះនាងមានចរឹកស្លូតបូត ចិត្តល្អ មិនចេះរករឿងគេមុនទេបើគេមិនមករករឿងនាងមុន។នាងរៀងឆ្នាស់បន្តិចដែរបើគេថាអោយតែបន្តិចតបមកវិញចង់១០ម៉ាត់..អារ៉ា មានបងប្រុសម្នាក់ឈ្មោះ គីម ឆាងមីន ។តួរប្រុស«Choi Yeonjun»
យ៉ុងជុនក៏ជាក្មេងប្រុសម្នាក់ដែលកើតចេញពីគ្រួសារដែលជាអ្នកមានទ្រព្យស្តុកស្តម្ភម្នាក់ដែលនៅក្នុងទីក្រុងសេអ៊ូល។ឆ្នាំនេះគេមានអាយុ២១ឆ្នាំហើយក៏ជានិស្សិតឆ្នាំទី៣ដែរ។មុខមាត់របស់យ៉ុងជុននេះគឺថាទៅកន្លែងណាក៏អាចឆក់យកបេះដូងស្រីៗដទៃបានដែរ សូមប្រាប់ចុះណាគេនេះគឺព្រាននារីលេខមួយហើយចរឹកវិញខូចរកលេខដាក់គ្មាន ពូកែឌឺ មាត់ឆ្កែ...នៅមានច្រើនទៀត។~ផ្តើមរឿង~
តុក!!តុក!!
«អារ៉ាក្រោកឡើងកូនដល់ម៉ោងទៅសាលាហើយ»មនុស្សស្រីមានវ័យចំណាស់ដែលត្រូវជាម្តាយបានគោះទ្វារស្រែកហៅកូនអោយក្រោកព្រោះជិតដល់ម៉ោងទៅរៀនហើយ
«អ្នកម៉ាក់!!ខ្ញុំសុំគេងតែតិចទៀតទេ»នាងតូចច្រឡឹងនិយាយទាំងបិទភ្នែកព្រោះមិនទាន់អស់ងងុយ
«ម៉ោង៦:៣០បើចង់គេងទៀតក៏គេចុះ»ចប់សម្តីគាត់ក៏ដើរចេញចុះទៅខាងក្រោមបាត់ទៅ
«ថាមិច!!៦:៣០..ចប់ហើយលើកនេះចប់មិនខានទេ»អារ៉ាងើបឡើងដោយដៃរស្រវេស្រវាទាញកន្សែងទៅងូតទឹកទាំងបើកភ្នែកមិនចង់រួច
Skip___
+ជាន់ក្រោម«កូនញ៊ាំបាយសិនមកចាំទៅ»រាងវ័យចំណាស់ដែលត្រូវជាប៉ាបានស្រែកបញ្ឈប់កូនរបស់ខ្លួនអោយមកញ៊ាំអាហារពេលព្រឹក
«ជិតដល់ម៉ោងហើយលោកប៉ា!! កូនយកតែនំបុ័ងនេះមួយបានហើយ..ជុប»នាងឈោងដៃយកនំបុ័ងមួយចំហៀងរួចក៏អោនថើបប៉ារបស់ខ្លួនហើយក៏ដើរចេញទៅយ៉ាងលឿនជាទីបំផុត
+ក្នុងឡាន
«ពូបើកអោយលឿនតិចទៅបានទេ..នេះខ្ញុំជិតដល់ម៉ោងហើយ»អារ៉ាស្រែកតឿនពូតាកុងឡានអោយប្រញ៉ាប់ព្រោះវាជិត
ដល់ម៉ោងមែនទែនហើយ
