«នាងគិតថាយកជីវិតអ្នកដទៃមកលេងសើចបែបនេះសប្បាយមែនទេ? ឬមួយក៏ជីវិតរបស់នាងងាប់ហើយក៏រស់ឡើងវិញ»អារ៉ានិយាយមិនអោយចាញ់
«យើងមិនខ្វល់ទេ យើងទៅសិនហើយ»អាយរីនាងនិយាយទាំងយកដៃមកលេងសក់របស់នាងរួចហើយក៏ដើរចេញទៅ
_________
+ក្នុងថ្នាក់«ឯងអង្គុយសិនមក»អារ៉ានិយាយព្រមទាំងទាញយ៉ូរីអោយមកអង្គុយកៅអីក្បែរនាង
«អរគុណពួកឯងហើយដែលជួយយើង ទោះយើងធ្លាប់ធ្វើអាក្រក់ដាក់ពួកឯងក៏ដោយ យើងសុំទោសរឿងដែលកើតឡើងកន្លងមក»យ៉ូរីទឹកមុខមិនសូវរីកព្រោះមានអារម្មណ៍ថារអៀសខ្លួន ដែលការពីមុនធ្លាប់ធ្វើអាក្រក់ដាក់អារ៉ា តែអារ៉ានឹងមិត្តនាងមិនខឹងហើយបែបជាមកជួយនាងទៀត
«មិនអីទេ! ហេតុអីបាននាងម្នាក់នោះទះឯង»នាងឆ្ងល់ថាមានរឿងអី ហេតុអីក៏ដល់ថ្នាក់ទះតប់គ្នាបែបនេះ
«គឺនាងចោទថាយើងស្រឡាញ់សង្សាររបស់នាង»
«សង្សារនាងជាអ្នកណា?»
«គឺ..»និយាយបានត្រឹមនេះក៏ត្រូវជីយ៉ាកាត់សម្តី
«គ្មានអីទេ ឯងកុំទៅខ្វល់អី មែនទេ?»ជីយ៉ានាងយកកែងដៃទៅបុកនឹងស្មានរបស់យ៉ូរីតិចៗដើម្បីផ្តល់ជាសញ្ញាកុំអោយនាងនិយាយទៀតបើនិយាយទៀតចប់មិនខានទេ
«អឺ..អឺមែនហើយគ្មានអីទេ»យ៉ូរីនាងយល់សភាពការណ៍និយាយចាក់បណ្តោយដែរទៅ
«អ៎រមែនហើយ ជីយ៉ាហេតុអីក៏ឯងភ្ញាក់ផ្អើលខ្លាំងម្លេសពេលឃើញស្រីម្នាក់នោះ?»អារ៉ាចាប់ផ្តើមសួរមួយប្រយោគនេះដែរធ្វើអោយជីយ៉ាផ្តល់ចម្លើយអោយមិនបានគាំងនឹងមួយកន្លែង
«គ្មានអីទេគ្រាន់តែភ្ញាក់ផ្អើលធម្មតាៗទេ»ជីយ៉ារៀបរាប់បកស្រាយស្ទើរតែមិនចង់ត្រូវ
«គ្រាន់តែសួរតើសហេតុអីក៏រៀងភ័យបែបនេះ»អារ៉ាសង្កេតឃើញអាការៈរបស់មិត្តនាងគឺភ័យតែម្តង
