ភាគទី១០

471 17 0
                                    

«ម៉ាក់ខ្ញុំប្រាប់រឿងមួយ»ឆាងមីន សម្លឹងមកមើលមុខរបស់ម៉ាក់គេដោយមានបំណងចង់ប្រាប់រឿងមួយ

«រឿងអី?» លោកស្រីគីមសួរដោយងើយឆ្ងល់ថាគេមានរឿងអីចង់ប្រាប់ទៅ

«ម៉ាក់មិនចាប់អារម្មណ៍នឹងកូនស្រីជើងល្អរបស់ម៉ាក់ទេអី? មានសង្សារផងក៏មិនដឹង»ឆាងមីន

«មានក៏មានទៅ ហើយឯងនៀក៎អាយុក៏ជិតកញ្ចាស់ក្បាលហើយអង្កាល់មានប្រពន្ធ?»លោកស្រីគីមមិនខ្វល់នឹងរឿងអារ៉ាមានសង្សារអីទេតែបែបជាមកស្តីអោយឆាងមីនទៅវិញ

«អ្នកម៉ាក់!!»ឆាងមីន
______________
តឺត!!តឺត!! សម្លេងទូរស័ព្ទរបស់អារ៉ាត្រូវបានរោទ៍ឡើង។ បន្ទាប់មកនាងក៏ទាញទូរស័ព្ទដើម្បីមើលថាអ្នកណាតេមក

In call

«អូនគេងហើយមែនទេ?»គ្រាន់តែនាងតូចលើកភ្លាមក៏ត្រូវយ៉ុងជុនសួរសំណួរតែម្តង

«អូននៅទេ បងមានការអីមែនទេ?»អារ៉ា

«គ្មានអីទេ អញ្ចឹងអូនឆាប់គេងទៅប៉ុណ្ណឹងបានហើយណារាត្រីសួរស្តី»នេះគេទើបតែលើកនិយាយមិញនេះសោះក៏ចង់បិទវិញទៅហើយ

«អេ!! ទើបតែនិយាយតិចសោះ ចឹងក៏បានដែររាត្រីសួរស្តី»
+ថ្ងៃថ្មី

ក្នុងសាលាពោពេញទៅដោយសិស្សទាំងឡាយដែលកំពុងតែដើរចូលក្នុងសាលា។ តែការចូលក្នុងសាលាលើកនេះធ្វើអោយមនុស្ស
គ្រប់ស្រឡាំងកាំងនិយាយអីមិនចង់ចេញក៏ព្រោះតែពេលនេះ យ៉ុងជុននឹងអារ៉ាដើរកាន់ដៃគ្នាឡើងផ្អែមល្ហែមជាទីបំផុត

«ហេតុអីក៏គាត់បែបនេះ»សិស្សស្រី និយាយដោយសម្លឹងមើលគូរស្នេហ៍មួយគូកំពុងកាន់ដៃគ្នា

«ពិតមែនហើយយើងលួចស្រឡាញ់គាត់ច្រើនឆ្នាំហើយ»
សិស្សស្រីម្នាក់ទៀតនិយាយដោយសោកស្តាយជាទីបំផុត

«ស្រីម្នាក់នោះពិតជាសំណាងខ្លាំងណាស់»សិស្សស្រីនៅក្នុងសាលាកំពុងតែនិយាយពីរឿងនេះដែរធ្វើអោយព័ត៌មួយនេះកំពុងតែល្បីពេញសាលា ព្រោះតែយ៉ុងជុនគេទាំងស្អាតទាំងសង្ហារ ទាំងអ្នកមានដែរធ្វើអោយស្រីៗណាក៏ចង់បានគេជាគូរ ណាមួយពួកគេទើបតែឈ្លោះគ្នាថ្មីៗនេះសោះហេតុអីក៏ជាសង្សារនឹងគ្នាទៅវិញ

ល្បែងស្នេហ៍Where stories live. Discover now