ភាគទី៣៣

403 19 0
                                    

«អារ៉ា!»យូរីឃើញអារ៉ាដើរចេញមកទើបនាងហៅតែអារ៉ានាងមិនងាកក្រោយសូម្បីតែបន្តិច

«កុំទាន់ហៅអីប្រហែលជាមានរឿងអីហើយបានជានាងចេញមកដូចជាខឹងសម្បើបណាស់»ជីយ៉ាទើបតែស្គាល់អារ៉ាក៏ពិតមែន
ប៉ុន្តែនាងស្គាល់ចរឹកអារ៉ាច្បាស់បើនាងខឹងកុំទៅរញេរញៃអីព្រោះអីពេលនាងខឹងគឺអាក្រក់ណាស់។

«មានរឿងអីដែរបានជាងខឹងយ៉ាងនេះ?»ជីយ៉ាសួរទៅ
យ៉ុងជុន

«អូននៅអោយស្ងៀមសិនទៅបានទេ»ថេយ៉ុនស្តីអោយទៅសង្សាររបស់ខ្លួនព្រោះមើលទៅយ៉ុងជុនក៏មិនខុសពីអារ៉ាដែរ

«នៅស្ងៀមមែនទេ?បងមិនឃើញអារ៉ាយ៉ាងមិចទេមែនទេ?បងអោយអូននៅស្ងៀមយ៉ាងមិច?តោះយូរីទៅសាលាវិញ»បន្ទាប់ពីត្រូវថេយ៉ុនស្តីអោយហើយនាងក៏មិននៅស្ងៀមដែរតបទៅវិញមិនចេះតិច។

«ជីយ៉ាបង..!»

«បិទមាត់បងទៅ»នាងនិយាយរួចក៏អូសដៃយូរីទៅបាត់ទៅ

«អាយរី!!»សម្លេងស្រ្តីវ័យចំណាស់បានស្រែករកកូនស្រីរបស់ខ្លួនក្នុងមន្ទីពេទ្យ

«អាយរីនាងមិនអីទេអ្នកមីងកុំបារម្ភអី»យ៉ុងជុនឆ្លើយតបទៅ
ម៉ាក់របស់អាយរីយ៉ាងគួរសម

«អ្នកទាំងអស់គ្នាមានដឹងទេថាមានរឿងអី?»លោកកាងសួរទៅពួកគេដែលនៅទីនេះ

«អឺ..គឺ..»ពួកគេមិនហ៊ាននិយាយទេព្រោះក៏មិនដឹងថារឿង
នេះពិតឬក៏អត់ដែរ

«សួរស្តី!លោកស្រីកាង»សម្លេងរបស់នារីវ័យក្មេងម្នាក់និយាយសួរ
ស្តីទៅលោកស្រ្តីកាងប្រកបដោយញញឹមបែបចងគំនុំ។

«នាង..នាងជាអ្នកណា?»គាត់មិនស្គាល់ថាស្រីម្នាក់នោះជាអ្នកណាទេតែមិចក៏នាងស្គាល់ឈ្មោះរបស់គាត់

«ខ្ញុំគឺកាងហ្វីឡា ស្គាល់ខ្ញុំទេ?»នាងណែនាំខ្លួនក្នុងនាមជាកូនស្រីច្បងក្នុងគ្រួសារព្រមទាំងជាកូនប្រពន្ធដើមទៀតផង។នាងត្រឡប់មកវិញលើកនេះគឺមកសងសឹងពីរនាក់ម៉ែកូននេះវិញ។

«នាង..នាង»លោកស្រីកាងភ្ញាក់ផ្អើលជាខ្លាំងក្រែងកាលពី
10ឆ្នាំមុនគាត់ប្រើអោយឃាតកទៅសម្លាប់នាងនឹងម៉ាក់របស់នាងហើយមិនអញ្ចឹងមិចក៏នាងនៅរស់ទៀត?

ល្បែងស្នេហ៍Where stories live. Discover now