ភាគទី២

886 33 0
                                    


«សួរស្តី!! ខ្ញុំឈ្មោះ ផាក ជីយ៉ា..អាចហៅខ្ញុំថាជីយ៉ាក៏បានដែរណា»ពេលដែលអារ៉ាងាកមកមុខវិញក៏មានមនុស្សស្រីម្នាក់បានដែលអង្គុយតុក្បែរនោះណែនាំខ្លួនទៅនាង

«អរ!! ចា៎ឯងអាចហៅខ្ញុំថាអារ៉ាក៏បានដែរណា»អារ៉ាញញឹមឡើង

«យើងអាចធ្វើជាមិត្តហ្នឹងគ្នាបានទេ?»ជីយ៉ាសួរទៅអារ៉ាព្រមទាំងទឹកមុខញញឹម

«ចា៎ បានអញ្ចឹងឥឡូវនេះយើងជាមិត្តនិងគ្នាហើយ»អារ៉ាញញឹមតប
ទៅនាងវិញ

Skip___

រីង!!រីង!!
សម្លេងកណ្តឹងរោទ៍ដែលត្រូវជាម៉ោងសម្រាកក៏ចាប់ផ្តើមបន្លឺឡើងពេញក្នុងសាលា

«ដល់ម៉ោងសម្រាកសិនចុះ សប្តាហ៍ក្រោយជួបគ្នាទៀតណា»អ្នកគ្រូនិយាយរួចហើយក៏ដើរចេញទៅ

«អារ៉ា! តោះទៅញ៊ាំអីម៉ោងក្រោយគឺម៉ោងសម្រាកទេអញ្ចឹងយើងទៅញ៊ាំអីអោយច្រើនទៅល្អទេ?»ជីយ៉ា

«តិចធាត់ស្លាប់ទៅ»Taehyunដែលអង្គុយតុក្រោយអារ៉ាបានលូក
មាត់លូកកនិយាយជាមួយគេដែរ

«ឯងចេះដឹងស្អីចេញទៅ ទៅណាអោយបាត់ៗទៅ»ជីយ៉ា
ដែលមានទឹកមុខញញឹមស្រស់មិញនេះក៏ប្រែទឹកមុខមកជាក្តៅ
ក្រហាយវិញ។ នេះមកថាអោយនាងធាត់ចឹងទៅកើតមើលរាងនាង
ពេលនេះចុះគឺញ៊ាំយ៉ាងណាក៏មិនធាត់ដែរ

«ឯងចង់អោយនាងធាត់ស្លាប់មែនទេ ឃើញស្គមៗអញ្ចឹងទេបើនាងដាក់ឯងតែមួយដៃស្លាប់មិនខានទេ លើកមុនយើងជិតស្លាប់ម្តងហើយដោយតែនាងហ្នឹង»Kai និយាយរៀបរាប់យ៉ាងវែងអំពីរឿង
រ៉ាវកន្លងមកដែលគេបានឆ្គួតគ្នាជាមួយជីយ៉ា

«បើដឹងចឹងល្អហើយ ទៅណាក៏ទៅៗ»ជីយ៉ានិយាយព្រមទាំងលើកដៃដេញពួកគេទាំងពីរចេញ

«បានហើយតោះទៅញ៊ាំអីវិញ»នាងនិយាយរួចក៏ដឹកដៃជីយ៉ាដើរចេញទៅ

~ជាន់ខាងក្រោមនៃអគាសាលា~

ក្រុមក្មេងប្រុសទាំងប្រាំនាក់កំពុងអង្គុយញ៊ាំអីនឹងនិយាយគ្នាពីនេះពីនោះនៅក្រោមដើរឈើ

«នោះស្រីម្នាក់ដែលឈ្លោះជាមួយបងព្រឹកមិញហ៎»
soobin ដែលកំពុងអង្គុយញ៊ាំអីជុំគ្នាក៏ក្រលេកឃើញអារ៉ា

ល្បែងស្នេហ៍Where stories live. Discover now