ភាគបញ្ចប់

911 47 4
                                    

~មួយអាទិត្យកន្លងផុត~
//ភូមិគ្រឹះត្រកូលគីម»
ងឺត!! សម្លេងហ្រាំ្វងឡានបានឈប់នៅពីមុខភូមិគ្រឹះត្រកូលគីម។ដោយឡានមួយគ្រឿងនោះជារបស់គ្រួសារឆយដែលត្រូវជាប៉ាម៉ាក់របស់យ៉ុងជុន។

+បន្ទប់ទទួលភ្ញៀវ

«អារ៉ាកូនមិនអីទេមែនទេ»លោកស្រីឆយដែលត្រូវជាម៉ាក់របស់យ៉ុងជុនគ្រាន់តែមកដល់ភ្លាមគាត់ក៏ប្រញាប់ចូលទៅខាងក្នុងដើម្បីទៅមើលអាការៈរបស់អារ៉ា។

«អ៊ុំស្រីខ្ញុំមិនអីទេ ឃើញទេនេះខ្ញុំរឹងមាំសឹងអី»ដោយខ្លាចម៉ាក់របស់យ៉ុងជុននៅបារម្ភនៅក្នុងបង្វិលខ្លួបមួយជុំអោយគាត់មើល។

«បើឯងរឹងមាំបែបនេះអ៊ុំក៏រៀងធូរចិត្តដែរ សុំទោសដែលអ៊ុំទាំងពីរមិនបានមកមើលឯងនៅពេលដែលតឿងកើតឡើងភ្លាមៗព្រោះអីពេលនោះអ៊ុំកំពុងតែរវល់ការងារនៅក្រៅប្រទេស»លោកឆយ

«មិនអីទេ!ចូលអង្គុយលេងសិនមកកុំឈរនិយាយបែបនេះអី»លោកស្រីគីមដែលមានវត្តមាននៅទីនេះក៏និយាយគួរសមទៅពួកគាត់ទាំងពីរ។

«ពិតមែនហើយលោកអ៊ុំមិនអីទេ»អារ៉ា

«ចុះរឿងនោះពួកឯងដោះស្រាយយ៉ាងមិច»លោកឆយគាត់
សួរដោយសម្តៅទៅលើរឿងរបស់អាយរីនោះឯង។

«រង់ចាំគ្នាមក២-៣នាក់ទៅសិនលោកពូបានពួកយើងចេញទៅចាត់ការនាងហើយវត្ថុតាងពួកយើងមានគ្រប់អស់ហើយ»ហ្វីឡា

«អ្នកណានេះ?»លោកស្រីឆយគាត់ឆ្ងល់ព្រោះមិនធ្លាប់ឃើញនាងពីមុនមកទេ

«គាត់ជាកូនស្រីគ្រួសារកាង»យ៉ុងអា

«កូនស្រីគ្រួសារកាង? កាងហ្វីឡាមែនទេ?»លោកឆយ

«គឺត្រូវហើយឈ្មោះរបស់ខ្ញុំគឺកាងហ្វីឡា»ហ្វីឡា

«ពិតជាឯងមែន ហើយចុះអ្នកម៉ាក់របស់ឯងនោះ?រយៈពេល
១០ឆ្នាំហើយតើម៉ាក់របស់ឯងគេយ៉ាងមិចដែរ?»លោកស្រីឆយគាត់សួរនាំព្រោះតែម៉ាក់របស់ហ្វីឡាជាមិត្តភក្តិរបស់គាត់នឹងលោកស្រីគីមផងដែរ។

«អ្នកម៉ាក់គាត់ស្លាប់បាត់ហើយ»ហ្វីឡានិយាយដោយញញឹមមិនសូវសមព្រោះនាងមិនចង់រំលឹកអតីតកាលនោះ
ទេពេលដែលនឹកម្តងៗនាងយំស្ទើរតែឆ្គួតព្រោះអីកាលនោះ
នាងមិនអាចជួយម៉ាក់របស់នាងពីឃាតករបាន។

ល្បែងស្នេហ៍Where stories live. Discover now