ភាគទី៣០

421 16 0
                                    

//ភូមិគ្រឹះត្រកូលគីម//

«អារ៉ា! នេះជាស្អី? ឯងវៃគេក្នុងសាលាទៀតហើយមែនទេ?»ស្រីក្រមុំនឹងប្អូនរបស់នាងយ៉ុងអាដើរចូលផ្ទះមិនទាន់បានពីរបីជំហានផងក៏ត្រូវម៉ាក់របស់នាងស្រែកសួរព្រមទាំងបង្ហាញព័ត៌មាននៅលើទូរស័ព្ទអោយនាងមើលទៀតផងវាជារឿងរបស់នាងដែលកើតឡើងក្នុងសាលា។

«ខ្ញុំមិនបានវៃទេអ្នកម៉ាក់ នាងនោះវាប្រើល្បិចនោះទេ»អារ៉ានាងប្រកែកជាមួយម៉ាក់របស់នាងព្រោះអីនាងមិនបានវៃពិតមែន។

«អ្នកម៉ាក់ធំ!កុំស្តីអោយបងអារ៉ាអីនាងនោះប្រើល្បិចពិតមែន»យ៉ុងអាជួយនិយាយអោយបងស្រីរបស់ខ្លួនពេលដែលត្រូវម៉ាក់របស់ពួក
នាងស្តីអោយបែបនេះ។

«ពិតមែនហើយ! ខ្ញុំក៏មិនជឿថាអារ៉ាវៃគេដែរ»ឆាងមីនដែលទើបតែ
ចេញពីក្រុមហ៊ុនក៏ប្រញេប្រញាប់មកផ្ទះដើម្បីមកដោះស្រាយរឿង
របស់អារ៉ាគេក៏មិនជឿថាប្អូនរបស់ខ្លួនវៃគេដោយមិនមានហេតុផលដែរ។

«ឆាងមីន! ឯងកាន់ជើងប្អូនទាំងបែបនេះហេ៎?»អ្នកដែលជាម្តាយក៏ងើបពីលើសាឡុងរួចក៏ស្រែកថាអោយឆាងមីន។

«ខ្ញុំមិនបានកាន់ជើងប្អូនទេ! អារ៉ា យ៉ុងអាពួកឯងឡើងទៅខាងលើទៅទុកខាងនេះអោយបងដោះស្រាយ អរ!មែនហើយយ៉ុងអាឯងចេះ hack ត្រូវទេ? អញ្ចឹងក៏ជួយបងឯងទៅ»ឆាងមីនជួយនិយាយអោយប្អូនរបស់គេ»ឆាងមីនគេក៏ដឹងក្នុងចិត្តទៅហើយថាកាំមេរ៉ាដែលថតដោយដៃសិស្សក្នុងសាលាមិនអាចយកជាការបានទេអញ្ចឹងហើយទើបគេអោយយ៉ុងអា hack ប្រព័ន្ធកាំមេរ៉ាក្នុងសាលាវិញល្អជាង។

«កូនប្រាកដទេថាអារ៉ានាងគ្មានកំហុស?»អ្នកដែលជាម្តាយក៏បារម្ភពីកូនស្រីរបស់គាត់ដែរតែមិញនេះដោយសារតែគាត់ខឹងព្រោះខ្លាចថាបើអារ៉ាធ្វើបែបនេះមែននាងច្បាស់ជារងការប្រមាថពីសង្គមខាងក្រៅមិនខានទេ។

«កូនប្រាកដណាស់..អ្នកម៉ាក់កុំបារម្ភអីចាំកូនជួយដោះស្រាយអោយ»ឆាងមីនទៅចាប់ស្មាម៉ាក់របស់ខ្លួនដើម្បីលួងលោមកុំអោយពិបាកចិត្តអី។

//ភូមិគ្រឹះត្រកូលកាង//

«អាឡូ!!អ្នកណា»លោកកាងបានលើកទទួលទូរស័ព្ទរបស់គាត់ដែលមានអ្នកណាមិនដឹងបានតេមកគាត់។

ល្បែងស្នេហ៍Where stories live. Discover now