~ពេលយប់~
តឹង!! សម្លេងសាររបស់អ្នកណាម្នាក់បានផ្ញើរមកអារ៉ាដែរក្នុងនោះសរសេរថា
«នាងមិនគិតអរគុណខ្ញុំទេមែនទេ?»យ៉ុងជុន សារមិញនេះជារបស់យ៉ុងជុនដែរផ្ញើរសាទៅថាអោយអារ៉ា
«អរគុណរឿងអី?»អារ៉ា នាងងើយឆ្ងល់យ៉ាងខ្លាំងហេតុអីគេនិយាយបែបនេះ
«នេះនាងធ្វើល្ងង់មែនទេ?»យ៉ុងជុន ស្រាប់តែក្តៅស្លឹកត្រចៀកគេខំជួយនាងតែនាងវិញបែជា..
«ជួយខ្ញុំ?»អារ៉ា
«ត្រូវហើយ! គឺរឿងនៅក្នុងសាលានោះអី»យ៉ុងជុន
«អ្នកណាបានសុំអោយលោកជួយនោះ ខ្ញុំមិនបានិយាយឯណា»អារ៉ា មិនចាំយូរក៏ប្រលែងពាក្យពីរបីម៉ាត់នេះទៅយ៉ុងជុនវិញធ្វើអោយគេស្ទើរតែចង់សម្លាប់នាងភ្លាមៗទេ
«នេះនាង..លើកក្រោយខ្ញុំមិនជួយនាងទៀតទេចាំមើលចុះ»យ៉ុងជុន ខឹងចិត្តមិនស្ទើរខំស្រមៃថារាងស្តើងអរគុណទៅហើយតែអ្វីដែលគេស្រមៃនេះវាខុសពីការពិតខ្លាំងណាស់
«ហា៎!! មិនខ្វល់ទេមិនបានសុំអោយជួយផង»អារ៉ា
«ចាំមើលណានាងស្រីជើងល្អ»យ៉ុងជុន
«ជើងខ្ញុំនៅល្អតើស មានទៅខូចឯណាឡប់មែន»អារ៉ា
«នាង..នាងឆ្កែឆ្គួត»យ៉ុងជុន
«មិនខ្វល់ទេ ដេកហើយ bye bye អាឡប់»អារ៉ា និយាយរួចក៏បិទទូរស័ព្ទចូលគេងនៅឡើយតែរាងក្រាស់នៅផ្ញលសារមកនាងមិនឈប់សោះ
«នែ! នាងឆ្គួតឆាប់មកនិយាយជាមួយខ្ញុំភ្លាមមក»យ៉ុងជុន ពេលនេះខឹងក៏ខឹងចំណែកឯដៃក៏ចុចទូរស័ព្ទញាប់ដួចគ្នា
«នាងមិនតបនិងខ្ញុំមែនទេបានតើស» យ៉ុងជុន និយាយដោយមានល្បិចនៅក្នុងខ្លួន
~ពេលព្រឹក~
+ក្នុងសាលាកម្លោះសង្ហារទាំងប្រាំនាក់បានឈានជើងចូលទៅក្នុងសាលាដែលធ្វើអោយនារីៗនៅក្នុងសាលាលង់នឹងពួកគេទាំងប្រាំនាក់ស្ទើរតែដកចិត្តមិនរួចព្រោះពួកគេសង្ហារៗមិនចាញ់គ្នាប៉ុន្មានទេ
ប៉ុន្តែកម្លោះសង្ហារទាំងប្រាំនាក់នេះមិនបានខ្វល់នឹងពួកស្រីៗ
នៅក្នុងសាលានេះទេគឺដើរនិយាយគ្នាតែជាមួយមិត្តរបស់គេតែប៉ុណ្ណោះ
