ភាគទី២៣

448 17 0
                                    

«បងមីន!នេះនាង..»អារ៉ាមិញនេះថារត់ទៅរកឆាងមីនតែក្រលៀសភ្នែកមួយខ្វាច់ក៏ឃើញប្អូនស្រីចុងរបស់នាងនៅជាមួយដែរទើបនាងភ្ញាក់ផ្អើល។

«សួរស្តីបងស្រី! ខានជួបគ្នាយូរហើយ»យ៉ុងអាដែលត្រូវជាប្អូនស្រីចុងរបស់អារ៉ានិយាយយ៉ាងរាក់ទាក់ទៅកាន់បងស្រីរបស់ខ្លួន

[សុំនិយាយតិច: គីមយ៉ុងអា ជាកូនស្រីចុងនៅក្នុងគ្រួសារត្រកូលគីម។ យ៉ុងអានឹងម៉ាក់របស់នាងបានទៅរស់នៅក្រៅ
ប្រទេសអស់រយៈពេលជាច្រើនឆ្នាំតាំងពីប៉ារបស់អារ៉ាស្លាប់មកម្ល៉េះ។ ដោយទៅរស់នៅក្រៅប្រទេសព្រោះមិនចង់អោយអារ៉ានឹងយ៉ុងអានេះឈ្លោះគ្នា ព្រោះថាជួបគ្នាម្តងណាមានពាក្យតែឈ្លោះ
ប៉ុណ្ណោះ។ អាយុរបស់យ៉ុងអាគឺ១៦ឆ្នាំ]

«នេះនាង..នាងមកធ្វើអីឆាប់ចេញទៅ»អារ៉ាចង្អុលដៃទៅកាន់មាត់ទ្វាដើម្បីអោយយ៉ុងអានេះចេញពីផ្ទះរបស់នាង

«អារ៉ា! ឯងកុំរករឿងប្អូនមួយពេលបានទេ?»ឆាងមីនដែលជាបងប្រុសធំក្នុងគ្រួសារប្រាប់អារ៉ាកុំអោយឈ្លោះជាមួយយ៉ុងអា

«នេះបង..ហុឺយ..»នាងខ្ចិលនិយាយច្រើនហើយណាមួយថ្ងៃនេះមានភ្ញៀវទៀតអញ្ចឹងហើយទប់កំហឹងល្អជាង ថ្ងៃ
ក្រោយចាំឈ្លោះជាមួយប្អូនស្រីចុងរបស់នាងទៀតក៏មិនទាន់ហួសពេលដែរ។

«បងប្រុសម្នាក់នេះមែនទេជាគូរដណ្តឹងរបស់បង? សម្លឹងមើលមួយជុំដូចធំចំហាយព្រាននារីយ៉ាងមិចមិនដឹងទេ»នាងល្អិតយ៉ុងអាដើរក្រលឹងយ៉ុងជុនមួយជុំហើយក៏និយាយប្រយោគទាំងនេះដែលធ្វើអោយម្ចាស់សមីខ្លួនស្តាប់ហើយចង់ក្អួតឈាម។ ទាំងបងទាំងប្អូនមាត់ឆៅដូចគ្នាម្ល៉េះទេអត់ចេះលាក់សោះ។

«អូ!! សុំទោសផងដែលនាងនិយាយពាក្យមិនសមរម្យព្រោះអីនាង
នៅក្មេង»លោកស្រីគីមប្រញាប់សុំទោសទៅយ៉ុងជុន

«តោះទៅញ៊ាំបាយវិញល្អជាង»លោកស្រីគីម
__________skip

ការញ៊ាំអាហារក៏បានបញ្ជប់ ចំណែកឯងគ្រួសាររបស់យ៉ុងជុនក៏
ត្រលប់ទៅភូមិគ្រឹះពួកគេវិញ។ រីឯអារ៉ានេះវិញពេលឃើញភ្ញៀវទៅអស់ហើយក៏ដើរមកបន្ទប់ទទួលភ្ញៀវដើម្បីរករឿងយ៉ុងអា

ល្បែងស្នេហ៍Where stories live. Discover now