ភាគទី២៤

433 15 0
                                    

ឡានម៉ាកស៊េរីទំនើបបានបើកនៅលើផ្លូវនៃទីក្រុងសេអ៊ូល។ ឡានស៊េរីទំនើបមួយគ្រឿងនេះបើកដោយដៃរបស់ស្រីក្រមុំគីមអារ៉ាដោយផ្ទាល់។

«លើកក្រោយពេលឃើញនាងនោះមកនិយាយអីអាក្រក់
ដាក់ឯងទៀត ឯងក៏តបទៅវិញទៅ»អារ៉ាបើកឡានបណ្តើរនិយាយប្រាប់យ៉ុងអាបណ្តើ

«ចា៎»យ៉ុងអា

«មួយទៀតបើនាងនោះមកទះឯង ឯងក៏ត្រូវតែទះនាងតបទៅវិញដែរដូចយើងទះនាងមិញនេះអញ្ចឹង យល់ទេ?»

«ចា៎យល់ហើយ! សម្រេចថាបងឈប់ស្អប់ខ្ញុំហើយមែនទេ?»យ៉ុងអាសួរទៅអារ៉ាព្រោះនាងមិនដែលធ្វើបែបនេះដាក់យ៉ុងអាពីមុនទេដូចលើកនេះអញ្ចឹងអារ៉ានាងការពារយ៉ុងអាខ្លាំងណាស់។

«បិទមាត់នាងទៅ រំខានការបើកបរបស់ខ្ញុំណាស់»អារ៉ានាងមិនចង់និយាយហើយនាងក៏មិនបានស្អប់ស្អីដែរគ្រាន់តែមិនសូវជាចូលចិត្តប៉ុន្មានទេ។

«ប្រាប់ខ្ញុំមកថាបងឈប់ស្អប់ខ្ញុំហើយមែនទេ?»យ៉ុងអានាង
នៅតែទទូចសួរមិនព្រមឈប់សោះ

«អឺៗ!! ស្អែកទៅដើរលេងល្អទេ?»អារ៉ាប្រែមកជាចិត្តល្អនឹងនិយាយពាក្យល្អៗដាក់យ៉ុងអាមួយរំពេច

«ស្អែកមែនទេ? ក៏បានដែរ»
______________
//ថ្ងៃបន្ទាប់//

«អេ! ពីរនាក់ឯងទៅណាហ្នឹង?»ឆាងមីនអង្គុយនៅលើសាឡុងក៏ក្រលេកភ្នែកឃើញអារ៉ានឹងយ៉ុងអាតែងខ្លួនស្អាតៗទើបគេសួរនាំ

«ទៅដើរលេងហើយកាតរបស់បងខ្ញុំខ្ចីប្រើមួយរយៈសិនព្រោះអីម៉ាក់បិទកាតធនធាគាខ្ញុំអស់ហើយ»អារ៉ាឈរនិយាយជាមួយបងប្រុសខ្លួនដោយចរឹកគួរអោយចង់វៃ

«ហេតុអីម៉ាក់បិទ»ឆាងមីន

«ទៅ shopping លើកមុនច្រឡំទិញឥវ៉ាន់ច្រើនពេកមានអីម៉ាក់ដឹងគាត់បិទបណ្តោយ»អារ៉ា

«នេះចិញ្ចៀនរបស់ឯងពាក់វាទៅ ម៉ាក់ផ្តាំថាឯងត្រូវតែពាក់ដាច់ខាត»ឆាងមីនហុចចិញ្ចៀនអោយទៅអារ៉ា ព្រោះអីម៉ាក់
របស់គេផ្តាំមកអញ្ចឹង។

«ខ្ញុំដឹងហើយ ឃើញទេនេះពាក់រួចហើយ»បន្ទាប់ពីយក
ចិញ្ចៀនមកពាក់ហើយនាងក៏លើកដៃបង្ហាញទៅបងប្រុសរបស់នាង

ល្បែងស្នេហ៍Where stories live. Discover now