នៅក្នុងឡានមានសភាពស្ងាត់ស្រងំដោយមិនមានអ្នកណាគេនិយាយអ្វីសោះទើបយ៉ុងជុនការសម្រេចចិត្តនិយាយ
«នាងឃ្លានទេ?»យ៉ុងជុនសួរដោយភ្នែកសម្លឹងមើលផ្លូវ
«ឃ្លានតិចៗដែរ»អារ៉ានិយាយដោយយកដៃទាំងពីររបស់នាងស្ទាបពោះ
«ទៅញ៊ាំអីល្អទេ?»យ៉ុងជុននិយាយដោយភ្នែកសម្លឹងមើលមុខរបស់នាង,អេ!តែពេលនេះគេកំពុងតែញ៉ែនាងបណ្តើរៗហើយតើស
«នេះខ្ញុំទើបតែស្គាល់លោកទេ ហើយលោកក៏ចង់នាំខ្ញុំទៅញ៊ាំលោកមានគំនិតអាក្រក់មកលើខ្ញុំមែនទេ? អាយ!!អារោគចិត្ត»
អារ៉ាបានយកដៃមកបាំងដើមទ្រូងរបស់នាងព្រមទាំងស្រែកមួយទំហឹងធ្វើអោយយ៉ុងជុនត្រូវឈប់ឡាន ភ្លាមៗតែម្តងងឺត!!
«នេះនាងស្រែរកស្លាប់ស្អី? ខ្ញុំស្ទើរតែបែកក្រដាសត្រចៀកហើយ..ហើយមិញនេះខ្ញុំសួរនាងតែមួយ តែចំណែកនាងវិញឆ្លើយឡើងមួយខ្សែរ បើអ្នកណាបាននាងធ្វើប្រពន្ធអីស្លាប់មិនខាន» យ៉ុងជុនថាអោយអារ៉ាតែមិនមើលខ្លួនឯងទេវែងជាខ្សែររថភ្លើងទៅ
ទៀត«ក៏..ចេះតែគិតទៅ តែបើលោកមានបំណងអីមែននោះក្នុងកាតាបខ្ញុំនេះមិនខ្វះគ្រឿងទប់ទល់នោះទេ»អារ៉ានាងនិយាយដោយយកកាតាបមកអោបពីមុខដោយបញ្ជាក់ថាក្នុងកាតាបនេះពិតជាមានគ្រប់មុខមែន
«នាងគិតថាខ្ញុំរោគចិត្តដល់ម្ល៉េះ? មុខដូចនាងនេះណាអោយលុយខ្ញុំទៀតក៏ខ្ពើមដែរ»យ៉ុងជុននិយាយដោយជ្រេញរឹកពារបស់អារ៉ា ទាំងដែលកាពិតអារ៉ានាងស្អាតគ្មានទាស់សូម្បីតែបន្តិច។
«សម្រេចថាទៅទេ?»នាងបែមកនិយាយជាមួយយ៉ុងជុនដោយទឹក
មុខស្មើធេង«ទៅ..នាងឈប់មើលមុខខ្ញុំបានហើយយ៉ាងមិចខ្ញុំស្អាតពេកមែនទេ?»យ៉ុងជុននិយាយដោយជឿជាក់
«នែ!! លោកឈប់និយាយទៅខ្ញុំចង់ក្អួត ខ្ញុំតេទៅម៉ាក់របស់ខ្ញុំសិន»អារ៉ានាងសែនជ្រេញនិងភាពជឿជាក់របស់គេតែគេសង្ហារពិតមែន ប៉ុន្តែមាត់ឆ្កែបែបនេះទោះស្អាតជាងទេវតាក៏អារ៉ានាងខ្ពើមយកខ្លួនបៀត
ទឺត!!ទឺត!!
In call
«អាឡូ!»គ្រាន់តែនាងតេទៅភ្លាមម៉ាក់របស់នាងក៏មិនចាំយូរក៏ចុចទទួលភ្លាម
