ភាគទី៩

430 21 0
                                    

«ខ្ញុំស្រឡាញ់នាង»យ៉ុងជុន និយាយដោយចាប់កាន់ដៃរបស់រាងស្តើង

«លោកលេងសើចមែនទេ?»អារ៉ា នាងមិនយល់ទេថាហេតុអីក៏សុខៗមកសារភាពដាក់នាងបែបនេះទាំងដែលកាលពី
មុនឈ្លោះគ្នាស្ទើរតែរាល់ថ្ងៃទៅហើយ

«ខ្ញុំមិនបានលេងសើចទេខ្ញុំស្រឡាញ់នាង ខ្ញុំនិយាយមែនណា»យ៉ុងជុន ចាប់ផ្តើមបញ្ចេញទឹកមុខកំសត់ដាក់អារ៉ា

«អឺ..ខ្ញុំគិតថា..»អារ៉ា នាងរៀងស្ទាក់ស្ទើរក្នុងការឆ្លើយយល់ព្រមទៅយ៉ុងជុនណាស់

«បើមិនស្រឡាញ់ខ្ញុំក៏មិនអីដែរ តោះទៅញ៊ាំអីវិញ»យ៉ុងជុន និយាយរួចហើយរៀបនឹងដើរចេញទៅហើយក៏ស្រាប់តែអារ៉ានាងទាញដៃមកវិញ

«ខ្ញុំស្រឡាញ់លោក»អារ៉ា ទាញដៃរបស់យ៉ុងជុនមកហើយរួចក៏ព្រមផ្តល់ចម្លើយអោយគេ

អឹម!! មិញនេះបន្ទាប់ពីនាងទាញដៃរាងក្រាស់មកវិញហើយក៏ផ្តល់ចម្លើយហើយនោះក៏ត្រូវរាងក្រាស់ចាប់មុខរបស់នាងទាញមកផ្តល់ស្នាមថើបតែម្តង..

«ហុឹម..!»អារ៉ា នាងក្រហឹមនៅនិងដើម,ក របស់នាង

យ៉ុងជុនគេនៅតែបន្តការដើមរបស់គេពីស្តាំទៅឆ្វេងចុះ
ឡើងៗ។ មួយសន្ទុះក្រោយមកទើបគេប្រលែងវិញ

«អូយ!! ជិតស្លាប់ទៅដកដង្ហើមមិនចង់ទាន់»បន្ទាប់ពីត្រូវយ៉ុងជុនដកមាត់របស់គេចេញពីមាត់របស់អារ៉ារួចមកនាងក៏យកដៃស្ទាបទ្រូងហើយចាប់ផ្តើមដកដង្ហើមយកតែម្តង

«អោយបងសុំទោស»យ៉ុងជុន យកដៃទៅស្ទាបក្បាលរបស់អារ៉ា

«អោយតែចឹងៗអីប្រាំទៅប្រាំមួយដងទៀតស្លាប់មិនខានទេ»ស្រីតូចល្អិតម្នាក់នេះនាងនៅតែរអ៊ូមិនឈប់សោះ

«ទៅបងសុំទោស! លើកក្រោយបងមិនធ្វើបែបនេះទៀតទេ»យ៉ុងជុន ធ្វើខ្លួនគួរអោយស្រឡាញ់ដាក់អារ៉ា

«អា៎..! ដឹងហើយ»អារ៉ា

«សម្រេចថាអូនស្រឡាញ់បងហើយណា?»យ៉ុងជុន នៅតែនិយាយបញ្ជាក់ដាក់នាង

«ចា៎!! អូនស្រឡាញ់បង ស្រឡាញ់ខ្លាំងណាស់»អារ៉ា

«ស្រឡាញ់យូរនៅ?»យ៉ុងជុន ដើរមកចំពោះមុខរបស់អារ៉ារួចក៏ផ្អៀងមុខទៅជិតនាងធ្វើអោយនាងអៀនស្ទើស្លាប់

ល្បែងស្នេហ៍Where stories live. Discover now