«អូនអង្គុយចុះសិនមក មានរឿងអីមែនទេបានជាអូនមកយំ
កណ្តាលផ្លូវបែបនេះ»ពួកគេនាំគ្នាជ្រកភ្លៀងកន្លែងអង្គុយចាំឡានក្រុងជេមីននិយាយលួងលោមអារ៉ាព្រមទាំងជូតទឹក
ភ្នែកអោយនាងទៀតផង«ជេមីន..ហុឹក..ហុឹក..គេយកខ្ញុំជាឧបករណ៍លេងសើច»នាងនិយាយរៀបរាប់ព្រមទាំងលាយលំជាមួយទឹកភ្នែករបស់នាងស្រក់ចុះមកឥតឈប់ឈរ
«អាម្នាក់ណា?»ជេមីនស្រាប់តែច្រឡោតឡើងបើទោះបីជាអតីតសង្សារចាស់ក្តីក៏គេនៅតែមានចិត្តស្រឡាញ់អារ៉ាដូចដើម
«លោកមិនស្គាល់គេទេ..ហុឹក..ខ្ញុំចង់ទៅផ្ទះជូនខ្ញុំទៅផ្ទះទៅ»អារ៉ាចាប់ដៃរបស់ជេមីន។ ចំណែកឯងជេមីនគេក៏ទាញ់ខ្លួនរបស់អារ៉ាមកផ្អឹបនឹងខ្លួនរបស់គេ ដោយកាយវិការទាំង
អស់នេះជៀសមិនផុតពីក្រសែភ្នែកមួយនោះឡើយ«អូខេ!ចាំបងជូនទៅ តែអូនត្រូវឈប់យំសិនទៅ»ជេមីន
«បែកគ្នាជាមួយខ្ញុំមិនទាន់បានមួយថ្ងៃស្រួលបួលផងក៏ មាន
ប្រុសថ្មីទៅហើយ»យ៉ុងជុនបើកឡានចេញពីសាលាហើយក៏បានឃើញពួកគេទាំងពីរដោយចៃដន្យនៅឯតាមដងផ្លូវ________
~ភូមិគ្រឹះត្រកូលគីម~ងឺត!! សម្លេងជាន់ហ្រ្វាំងឡានមួយដែលជាឡានទំនើបស៊េរីចុះក្រោយបានឈប់នៅចំពីមុខភូមិគ្រឹះមួយនេះ
«អ្នកម៉ាក់!»នាងចុះពីលើឡានមិនទាន់ក៏រត់ទៅអោបម៉ាក់របស់នាងភ្លាម
«អារ៉ា! កូនកើតអីមែនទេមិចបានយំអញ្ចឹង? ជេមីនក្មួយមក
ដែរ?»លោកស្រីគីមពេលដែលអារ៉ាអោបគាត់ គាត់ក៏អោបតបវិញព្រមទាំងភ្ញាក់ផ្អើលជាមួយនឹងវត្តមានរបស់ជេមីនទៀតផង«ជំរាបសួរអ្នកមីង!»ជេមីននិយាយដោយអោនគោរព
យ៉ាងមានសុជីវធម៌«អ្នកម៉ាក់! គេលេងសើចនឹងអារម្មណ៍កូន...ហុឹក..គេយកកូនលេងសើច»នាងរៀបរាប់ប្រាប់ម៉ាក់របស់នាងទាំងទឹកភ្នែក
«បើគេធ្វើបានកូន កូនឈប់ស្រឡាញ់គេទៅត្រូវមក
ស្រឡាញ់ខ្លួនឯងវិញយល់ទេ?»លោកស្រីគីមអង្អែលក្បាលរបស់អារ៉ាថ្នមៗមួយៗ«ចា៎អ្នកម៉ាក់! កូនសុំឡើងទៅខាងលើសិនហើយ»អារ៉ានាងក៏ដើរឡើងទៅខាងលើទៅ
«អ្នកមីងខ្ញុំសុំទៅសិនហើយ ជំរាបលា»ជេមីន
___skip
+បន្ទប់អារ៉ា
តុកៗ!«ចូលមក»អារ៉ាដែលកំពុងគេងនៅលើពូកក៏ឆ្លើយតបទៅអ្នកដែលគោះទ្វាមិញនេះ
«ឯងមិនអីទេមែនទេ? ម៉ាក់បានប្រាប់រឿងរបស់ឯងមកបងរួចហើយ ឯងមិនត្រូវយំដោយសារតែវាទេបន្តិចទៀតឯងនឹងរកបានអ្នកថ្មីដែលប្រសើរជាងនេះ» ឆាងមីនគេជាមនុស្សដែលចូលចិត្តញោះអារ៉ាអោយខឹងចូលចិត្តធ្វើបាបនាងតែគេក៏ដើរតួរនាទីជាបងប្រុសដ៏ល្អនៅពេលដែលប្អូនរបស់គេមានរឿងមិនសប្បាយចិត្ត
«ចា៎បងប្រុស»អារ៉ានាងញញឹមឡើង
«ញញឹមបែបនេះរហូតទៅណាប្អូនស្រីជើងល្អ»ឆាងមីនអង្អែលក្បាលរបស់អារ៉ា
«អ៎រមែនហើយ! ស្អែកបងទៅដេញថ្លៃគ្រឿងពេជ្យ តើឯងចង់បានទេ?»ឆាងមីន
«ចង់បាន ខ្ញុំយកខ្សែកមួយខ្សែបានទេ?»
«ប្រាកដជាបានអញ្ចឹងឯងគេងទៅ បងទៅហើយ»ឆាងមីន
បន្ទាប់ពីរនិយាយហើយក៏ដើរចេញទៅក្រៅបន្ទប់ទៅ//មួយសន្ទះក្រោយមក//
តុកៗ ក្រាក!!«អារ៉ាឯងមិនអីទេមែនទេ?»យ៉ូរីនឹងជីយ៉ាមកភ្លាមក៏ឡើងមកអង្គុយលើពូកនៅចំពោះមុខអារ៉ា
«អឺយើងមិនអីទេ ហេតុអីក៏ពួកឯងស្គាល់ផ្ទះរបស់យើង?»
អារ៉ាឆ្ងល់ព្រោះនាងមិនដែលប្រាប់ផ្លូវមកផ្ទះរបស់នាងទៅពួកគេទេ«ពួកយើងទៅសុំអាសដ្ធានរបស់ឯងពីលោកនាយកនឹងណា ដោយសារតែទូរស័ព្ទរបស់ឯងយើងតេមិនចូល»ជីយ៉ា
«ទូរស័ព្ទរបស់យើងវាអស់ថ្ម»អារ៉ា
«យើងសួរឯង ឯងថាទៅរកខ្សែដៃទេមិចសុខៗក៏មកផ្ទះបែប
នេះ»ជីយ៉ា«មែនហើយ មានរឿងអី?»យ៉ូរី
«យូរី ជីយ៉ា គេបោកប្រាសយើងគេយកយើងជាល្បែងលេងសើច យើងល្ងង់ណាស់ដែលអោយគេបោកយើងបាន»មិត្តកភ្កិរបស់នាងសួរមកដល់ចំណុចនេះនាងក៏និយាយរៀបរាប់ទាំងទឹកភ្នែក
«យ៉ុងជុនមែនទេ? យើងថាហើយវាចម្លែកណាស់ដែល
សុខៗគេមកស្រឡាញ់ឯងបែបនេះ»ជីយ៉ា«បានហើយឈប់យំទៅ យ៉ាងណាក៏ឯងមានយើងនឹងនាងជីយ៉ាដែរមិនអី យំអញ្ចឹងមិនស្អាតទេ»យ៉ូរី
«អឹម! យើងអរគុណពួកឯងហើយ»អារ៉ានឹងមិត្តរបស់នាងអោបគ្នានៅលើពូក
To be continued...
