«នាងសើចស្អី»យ៉ូរី
«គឺសើចនាងនោះអី ត្រឹមជាកូននាយកសាលាសោះ ចំណែកយើងវិញគឺជាកូនស្រីត្រកូលគីម ដែលមានឥទ្ធិពលម្នាក់» អារ៉ា និយាយប្រយោគចុងក្រោយមិញនេះធ្វើអោយយ៉ូរីស្តាប់ហើយត្រជាក់ចុងដៃ ត្រជាក់ចុងជើងឈរឡើងរឹងខ្លួន។ កុំចង់ខ្លាំងជាមួយកូនស្រីត្រកូលគីម
«គីម...គីមអារ៉ា»យ៉ូរី នាងនិយាយញ័រមាត់យ៉ាងខ្លាំងព្រោះ ពេលនេះនាងភ័យមិនតិចទេ ដែលនាងហ៊ានទៅប៉ះពាល់កូនស្រីតែម្នាក់គត់របស់ត្រកូលគីមបែបនេះ
«អរ!! មួយទៀតយើងប្រាប់នាងអោយហើយបើនាងហ៊ានតែប្រាប់គេពីអត្តសញ្ញាណពិតរបស់យើងនាងចប់មិនខាន»
អារ៉ា នាងនិយាយរួចហើយក៏ដើរចេញពីយ៉ូរីទៅ
____________
~ហាងអាហារក្នុងសាលា~
«អារ៉ា!! ហេតុអីបានជាឯងទៅយូរបែបនេះ ហើយនេះមុខរបស់ឯងទៅត្រូវនឹងស្អីមកហា៎»ជីយ៉ា បន្ទាប់ពីឃើញអារ៉ានាងមកយូរពេកទើបនាងសួរ។
នៅពេលនាងកំពុងសួរទៅអារ៉ានាងក៏ប្រទះឃើញមានស្នាមបាតដៃនៅលើមុខរបស់អារ៉ាទើបនាងទាញមុខរបស់នាងតូចអារ៉ាបង្វិលចុះបង្វិលឡើងទើបឃើញថាក្រហមទាំងសងខាងតែម្តង
«គឺយើងទៅជួបនាងឆ្គួតនោះមកពីណាក៏មិនដឹង គ្រាន់តែយើងបើទ្វាមិនទាន់ទាំងឈានជើងចូលផងក៏ត្រូវនាងនោះទៅទាំងសង
ខាងទៅ»អារ៉ា នាងអង្គុយលើអង្គុយហើយក៏រៀបរាប់ពីរឿងដែលនាងជួបមិញនេះ«ចុះឯងមានទះនាងនោះវិញទេ?»ជីយ៉ា
«បើមិនទះវិញមានតែភ្លើ»អារ៉ា
«ចុះនាងនោះណាគេអីក៏ហ៊ានមកទះឯងបែបនេះ»ជីយ៉ា
«គឺនាងនោះហើយ»អារ៉ា កំពុងនិយាយគ្នាជាមួយជីយ៉ាក៏ប្រទះឃើញយូរី ដែលជាអ្នកទះនាងមិញនេះបានមកអង្គុយក្បែរតុអាហាររបស់ខ្លួនទើបនាងចង្អុលប្រាប់ទៅជីយ៉ា
ចំណែកឯយ៉ុងជុននិងមិត្តភក្តិរបស់គេដែលអង្គុយនៅក្បែរនោះក៏ងាកមើលទៅតាមដៃរបស់អារ៉ាទាំងគ្នា ហើយរឿងដែលពួកនាងនិយាយមិញនេះពួកគេលឺទាំងអស់
